ទ័ព ប៉ះ​ណាហ្គាវើល​ស្អែក ​អាច​មាន​គ្រាប់​ដោយ​បាល់​រៀប​ចំ​ Set piece

  • 2017-09-08 03:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​ត្រលប់​មក​បម្រើ​អ្នក​គាំទ្រ​កម្ពុជា​វិញ​ហើយ ​សម្រាប់​សប្ដាហ៍​នេះ ​ដោយ​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ប៉ះ​គ្នា​ដូចជា ក្រសួង​ការពារ​ជាតិ ត្រូវ​តតាំង​ជាមួយ​ណហ្គាវើល​ជា​ដើម។

ក្រសួងការពារជាតិ
ណាហ្គាវើល

គូ​ខាង​លើ​នេះ​អាច​ចាត់​ទុក​ថា​ជា​គូ​ល្អ​មើល​ជាង​គេ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៥​នេះ ត្បិត​អី​ក្រុម​ទាំង​ពីរ​កំពុង​តែ​ប្រជែង​ពិន្ទុ​គ្នា​ខ្លាំង​មែនទែន​​ក្នុង​តំបន់​ Top4។ ដោយ​ការ​សម្រាក​លីគ​ជាង​១​ខែ​មក​នេះ ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​បាន​ហ្វឹកហាត់​ល្អ​ដូច​គ្នា ហើយ​កីឡាករ​ក៏​ពេញ​កម្លាំង​ល្អ​ផង​ដែរ។

លោក ភា សុភក្ត្រា ​គ្រូ​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ

លោក ភា សុភក្ត្រា ​គ្រូ​ជំនួយ​របស់​ក្រសួង​ការពារ​ជាតិ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​ហ្វឹកហាត់​របៀប​លេង​ជាមួយ​ណាហ្គា​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​លេង​និង​ល្បិច​កាត់​ផ្ដាច់​ចំណុច​ខ្លាំង​របស់​ក្រុម​លោក មាស ចាន់ណា។ ចំណាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​នេះ ​អតីត​គ្រូ​បង្វឹក​យុវជន​ថ្នាល​ជម្រើស​ជាតិ​មើល​ឃើញ​ថា​ក្រុម​ទាំង​ពីរ​អាច​នឹង​មាន​គ្រាប់​បាល់ ដោយសារ​បាល់​ពិន័យ​ទាត់​ហ្វ្រីឃីក ​ឬ​បាល់​ជ្រុង (​ដែល​ពាក្យ​បច្ចេកទេស ​ហៅ​ថា Set Piece)។ មូលហេតុ​ដោយសារ​តែ​ទីលាន​ស្ដាត​ចាស់ មិន​សូវ​ជា​អំណោយ​ផល​ដល់​ការ​លេង​រក្សា​បាល់​ និង​សហការ​គ្នា​ឡើយ។

ក្រុម​ខ្លាំង​ទាំង​ពីរ​ខាង​លើ​នេះ ​ធ្លាប់​ប៉ះ​គ្នា​១៧​ដង​មក​ហើយ ​ដោយ​ក្នុង​នោះ​ក្រសួង​ការពារ​ជាតិ​ឈ្នះ​បាន​តែ​៣​ដង​ទេ ​ស្មើ​គ្នា​៥​ដង ​និង​ណាហ្គាវើល​ឈ្នះ​បាន​៩​ដង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី