ជួបមនុស្សសំខាន់នៅពីក្រោយអាជីពបាល់ទាត់របស់ ឃួន ឡាបួរ៉ាវី
- 2017-09-15 01:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបមនុស្សសំខាន់នៅពីក្រោយអាជីពបាល់ទាត់របស់ ឃួន ឡាបួរ៉ាវី
ចន្លោះមិនឃើញ
អ្នកខ្លះនិយាយថា «គេថាយកប្តីជាអ្នកកីឡាប្រាក់ខែមិនបាន១០០ ដុល្លារផង ចាយស្អីគ្រាន់»ត្រូវបានចូលពេញត្រចៀកនារីវ័យក្មេងម្នាក់ដែលបានរៀបការជាមួយបុរសជាកីឡាករបាល់ទាត់កម្ពុជា។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ដ៏ដូចជាបញ្ហាផ្សេងៗក្នុងវិស័យបាល់ទាត់ខ្មែរ Sabay បានធ្វើបទសម្ភាសន៍ពិសេសមួយពោរពេញដោយអត្ថន័យជាមួយនារីម្នាក់នេះគឺអ្នកនាង ពេជ្រ សង្វា ជាភរិយាដ៏ស្រស់ស្អាតរបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងចម្ការកៅស៊ូបឹងកេត ឃួន ឡាបូរ៉ាវី។ រហូតដល់ពេលនេះ អ្នកទាំងពីរទទួលបានកូនប្រុស២នាក់ហើយដើម្បីចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។
- **ជាន ចាន់រ៉ា៖ ហេតុអ្វីបានជាអ្នកនាងស្រលាញ់កីឡាករបាល់ទាត់នៅស្រុកខ្មែរ?**
ពេជ្រ សង្វា៖ ព្រោះខ្ញុំស្រលាញ់បាល់ទាត់ហើយខ្ញុំចូលចិត្តមើលបាល់ទាត់ណាស់។ ជាពិសេសក្រុមបាល់ទាត់នៅអឺរ៉ុប មើលហើយមានអារម្មណ៍ថា ចង់បានមិត្តប្រុសជាកីឡាករបាល់ទាត់។
ពេជ្រ សង្វា៖ ខ្ញុំមានអារម្មណ៍ថា ស្រលាញ់បាល់ទាត់ជាងមុន និងស្រលាញ់បាល់ទាត់ជាតិជាងពីមុនខ្លាំងឡើង ព្រោះទង្វើដែលប្តីខ្ញុំធ្វើរាល់ថ្ងៃធ្វើឲ្យខ្ញុំដឹងថា ធ្វើជាកីឡាករបាល់ទាត់គឺពិតជាលំបាកណាស់។ ទម្រាំតែយើងអាចក្លាយជាកីឡាករល្អម្នាក់ វាមិនងាយនោះទេ។
ពេជ្រ សង្វា៖ ខ្ញុំតែងតែលើកទឹកចិត្តដល់គាត់នៅថៃ្ងដែលគាត់ត្រូវចេញទៅប្រកួត និងនាំកូនប្រុសរបស់ខ្ញុំទៅគាំទ្រគាត់ដល់ទីលាន។ គាត់ថា ពួកខ្ញុំគឺជាកម្លាំងចិត្តរបស់គាត់ បន្ទាប់ពីអ្នកគាំទ្រ និងពេលដែលមានប្រកួតចាញ់ខ្ញុំឃើញគាត់ពិបាកចិត្តខ្ញុំនិងកូនប្រុសតែងតែលួងលោមគាត់និងផ្តល់កម្លាំងចិត្តដល់គាត់ កុំឲ្យគាត់បាក់ទឹកចិត្ត។
ពេជ្រ សង្វា៖ ធ្លាប់មានគេនិយាយដែរ។ គេថាយកប្តីជាអ្នកកីឡាប្រាក់ខែមិនបាន១០០ ដុល្លារផង ចាយស្អីគ្រាន់ ប៉ុនែ្តជាសំណាងសម្រាប់ពួកខ្ញុំទាំងពីរគឺគ្រួសារខ្ញុំ ទាំងប៉ាម៉ាក់ យាយតារបស់ខ្ញុំសុទ្ធតែស្រលាញ់ និងអាណិតគាត់(ឡាបូរ៉ាវី) ហើយអត់មានខ្វល់និងគិតពីមាត់នរណានិយាយអ្វីអាក្រក់ពីអាជីពរបស់ប្តីខ្ញុំទេ ។
ខ្ញុំធ្វើអារម្មណ៍ឲ្យសប្បាយៗ ដោយមិនខ្វល់ពីនរណាថាអ្វីទាំងអស់។ ខ្ញុំគ្រាន់តែដឹងថា មនុស្សមា្នក់នេះគឺខ្ញុំជាអ្នកស្រលាញ់ ខ្ញុំជាអ្នករស់នៅជាមួយគាត់ ទោះស្អាត ឬ អាក្រក់ មាន ឬ ក្រ ខ្ញុំជាអ្នកជ្រើសដោយខ្លួនឯង។ គ្មាននរណាមកបង្ខំខ្ញុំទេ ខ្ញុំស្រលាញ់គាត់ព្រោះគាត់ជាមនុស្សមា្នក់ដែលឲ្យខ្ញុំផើ្ញជីវិតរស់នៅជាមួយបានមួយជីវិត។ អ្នកដែលធ្លាប់ថាឲ្យប្តីខ្ញុំពីមុន ហើយឥឡូវបែរជាមកសរសើរ និងលើកទឹកចិត្តបី្តខ្ញុំទៅវិញ និងលែងនិយាយអី្វដែលមិនល្អដល់បាល់ទាត់ជាតិទៀតហើយ ដោយពួកគាត់ងាកមកគាំទ្របាល់ទាត់ជាតិវិញ។
ពេជ្រ សង្វា៖ ខ្ញុំនិងក្រុមគ្រួសារ ទទួលបានចំណេះដឹងច្រើនពីបាល់ទាត់ ព្រោះគ្រួសារខ្ញុំអត់មានអ្នកជាប់សែស្រឡាយជាអ្នកកីឡាអីទេ។ ដល់ពេលខ្ញុំរៀបការជាមួយកីឡាករបាល់ទាត់អាជីពហើយមានអ្នកជិតខាង និងបងប្អូនសាច់ញាតិពួកគាត់កោតសរសើរហើយ ផ្ដល់កិត្តិយស ដល់ក្រុមគ្រួសារខ្ញុំ និងបងវីខ្លាំងណាស់ ព្រោះពួកគាត់ឃើញបងវីលេងបាល់បានល្អ ហើយជាកីឡាករជម្រើសជាតិ ជាពិសេសទទួលបានរង្វាន់ស្បែកជើងមាសច្រើន និងឈ្នះរង្វាន់ជាកីឡាករឆ្នើមទៀត។
ពេជ្រ សង្វា៖ អាជីពកីឡាករបាល់ទាត់អាចធើ្វឲ្យខ្ញុំ និងបី្ត ព្រមទាំងកូនអាចរស់នៅបានសមរម្យ និងថៃ្លថ្នូរ ទោះប្រាក់ខែវាមិនទាន់ច្រើនដូចប្រទេសដទៃ ប៉ុនែ្តខ្ញុំ និងបី្តសប្បាយចិត្តនិងលេងឲ្យបានល្អដើម្បីជួយក្លិប ព្រោះវាជាអាជីពមួយដែលប្តីខ្ញុំស្រលាញ់។
ពេជ្រ សង្វា៖ បើកូនប្រុសខ្ញុំគេចង់ក្លាយជាកីឡាករបាល់ទាត់ ខ្ញុំនឹងយល់ព្រម ព្រោះរាល់ថៃ្ងនេះគេនៅផ្ទះចូលចិត្តលេងទាត់បាល់ណាស់។ បើអត់បាល់វិញឃើញកំប៉ុងទឹកក្រូចក៏គេទាត់លេងដែរ ប្រើតែជើងឆេ្វងដូចប៉ាគេដែរ។
ពេជ្រ សង្វា៖ ខ្ញុំមានតែសំណូមពរឲ្យបងប្អូនទាំងអស់ជួយគាំទ្របាល់ទាត់ជាតិកាន់តែច្រើនជាងមុន និងចូលរួមផ្ដល់កម្លាំងចិត្តឲ្យបានច្រើនរៀងរាល់ចុងសបា្តហ៍ ការប្រកួតបាល់ទាត់លីគក្នុងស្រុក និងពេលដែលមានការប្រកួតលក្ខណៈអន្តរជាតិធំៗជាពិសេសឆ្នាំ២០២៣ យើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហេ្គមមានតែអ្នកគាំទ្រទេជាកីឡាករទី១២ដែលមិនអាចខ្វះបាននៅលើទីលាន និងត្រូវការជាចាំបាច់៕