ស្ងាត់ៗ Lenovo បញ្ចេញ Tablet ម្តង៤ម៉ូដែល

  • 2017-09-16 07:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Lenovo ទើប​តែ​បាន​បញ្ចេញ​នូវ Tablet ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android Nougat ចំនួន ៤ ម៉ូដែល ដែល​ស្ថិត​នៅ​ក្រោម​ត្រកូល Tap 4។

Tablet ទាំង​នោះ​មាន​ដូច​ជា៖

#១ LENOVO TAB4 10 PLUS

អេក្រង់ Full HD ទំហំ ១០,១ អ៊ីញ CPU ប្រភេទ Qualcomm Snapdragon 625 octa-core processor Memory ទំហំ​រហូត​ដល់​ទៅ ៦៤ GB RAM ទំហំ ៤ GB កាមេរ៉ា​ក្រោយ​ទំហំ ៨ MP និង​ខាង​មុខ ៥ MP ថ្ម​ប្រភេទ ៧ ០០០ mAh តម្លៃ​ចាប់​ពី ២៧៩ ដុល្លារ​ឡើង​ទៅ

#២ LENOVO TAB4 10

អេក្រង់​ទំហំ ១០,១ អ៊ីញ (១២៨០px x ៨០០px) CPU ប្រភេទ Qualcomm Snapdragon 425 quad-core processor Memory ទំហំ ១៦ GB RAM ទំហំ ២ GB កាមេរ៉ា​ក្រោយ​ទំហំ ៨ MP និង​ខាង​មុខ ៥ MP តម្លៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ

#៣ LENOVO TAB4 8 PLUS

អេក្រង់ Full HD ទំហំ ៨ អ៊ីញ CPU ប្រភេទ Qualcomm Snapdragon 625 octa-core processor Memory ទំហំ​រហូត​ដល់​ទៅ ៦៤ GB RAM ទំហំ​រហូត​ដល់​ទៅ ៤ GB កាមេរ៉ា​ក្រោយ​ទំហំ ៨ MP និង​ខាង​មុខ ៥ MP ថ្ម​ប្រភេទ ៤ ៨៥០ mAh មានមុខងារស្គេនក្រយៅដៃនៅលើប៊ូតុង Power តម្លៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ

#៤ LENOVO TAB4 8

អេក្រង់ ទំហំ ៨ អ៊ីញ (១២៨០px x ៨០០px) CPU ប្រភេទ Qualcomm Snapdragon 425 quad-core processor Memory ទំហំ ១៦ GB RAM ទំហំ ២ GB កាមេរ៉ា​ក្រោយ​ទំហំ ៥ MP និង​ខាង​មុខ ២ MP តម្លៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ

ប្រភព៖ theverge   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម