បឹងទំពុន ប្រភពកញ្ឆែតដ៏ធំរបស់ ភ្នំពេញ
- 2017-09-25 06:59:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងទំពុន ប្រភពកញ្ឆែតដ៏ធំរបស់ ភ្នំពេញ
ចន្លោះមិនឃើញ
មានភូមិសាស្ត្រជាយខាងត្បូងរាជធានីភ្នំពេញ បឹងទំពុន ជាប្រភពកញ្ឆែតស្រស់ខ្ចី រួមនឹងបន្លែដាំដុះលើទឹកមួយចំនួនទៀត តាំងពីដើមរៀងមក។
លោក ច្រឹក សុគន្ធា ជាកិសករមួយរូបចំណោមកិសកររាប់សិបអ្នកទៀត ដែលផ្ញើរជីវភាពលើរបរដាំ កញ្ឆែត នៅតំបន់នេះយូរយាមកហើយ បានប្រាប់ថា ការដាំដុះបន្លែប្រពៃណីនេះ ជាឆ្អឹងខ្នងសេដ្ឋកិច្ចចម្បង សម្រាប់ការរស់រានរបស់ប្រជាកសិករដូចពួកលោក ដែលពឹងអាស្រ័យបឹងដ៏ធំធេងនេះ។
មានបទពិសោធលើការដុះកញ្ឆែតនៅទីនេះ ២០ឆ្នាំហើយ លោកថា ផ្ទៃបឹងដាំដុះនេះកិសករ ជួលពីក្រុមហ៊ុនដែលទទួលសិទ្ធិអភិវឌ្ឍបឹងនេះ ក្នុងមួយហិចតា ៤០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្រៅពីចំណាយលើតម្លៃជួលដីដាំ កិសិករមានប្រភពពីស្រុកស្អាងខេត្តកណ្ដាល ពន្យល់ថា កញ្ឆែតងាយ ដាំដុះ ចំណាយដើមតិចតួចបំផុត ឆាប់ហុចផល និងសម្បូរទីផ្សារ។ កញ្ឆែត អាចកាត់បាន រយៈពេលពី ២៥ថ្ងៃ ទៅ ១ខែក្រោយដាំដុះ ហើយវារស់រានយូរ កាត់បានច្រើនលើកច្រើនសារ មិនងាយងាប់វិញឡើយ។ នៅពេលកញ្ឆែតហុចផលពេលលេញ គេអាចប្រមូលផលចន្លោះពី ៣០០ ទៅ ៥០០ គីឡូក្រាម ក្នុងមួយហិចតា។
កិសករជើងចាស់បន្ថែមថា ដោយសារទឹកបឹងសម្បូរជីវជាតិ ដែលបន្លែប្រភេទនេះត្រូវការស្រាប់ រួមផ្សំការបាញ់ឆ្នាំជំនួយខ្លះ ៥ ថ្ងៃទៅ ១ អាទិត្យប៉ុណ្ណោះ កញ្ឆែងនឹងលូតលាស់ទងថ្មី អាចប្រមូលផលបានទៀត ដែលក្នុង១ខែៗ របរនេះស្រូបចំណូល ទ្រទ្រង់គ្រួសារលោកពី ១ លាន ៥ សែន ទៅ ២ លានរៀល។
ជារៀងរាល់ល្ងាច ឈ្មួញកណ្ដាល និងអ្នកបោះដុំ តែងចុះទៅប្រមូលទិញពីអ្នកដាំដុះទើបចុះពីទូកភ្លាមៗ តម្លៃមួយគីឡូក្រាម ១ ០០០៛។ ចំណោមឈ្មួញកណ្ដាលជាច្រើនទៀត អ្នកស្រី ចន្ថា ឲ្យដឹងថា ក្នុង១គីឡូក្រាម គេអាចចំណេញពី ១ ០០០ ទៅ១ ៥០០៛ តាមរយៈការទិញកញ្ឆែតនេះ ពីកសិករផ្ទាល់ទៅបោះតាមទីផ្សារ។ អ្នកស្រីលម្អិតថា កញ្ឆែតនេះចែកចាយទៅកាន់ផ្សារគោលដៅក្នុងរាជធានីភ្នំពេញ ដូចជាផ្សារដើមគេ ចម្បារអំពៅ រួមនឹងផ្សារតាខ្មៅផងដែរ មុនពេលចែកចាយទៅអ្នកលក់រាយបន្ត៕