អង់គ្លេស​នៅ​មិន​ទាន់​មាន​ប្រធាន​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​ World Cup

  • 2017-10-05 02:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អង់គ្លេស​ Gareth Southgate នៅ​មិនទាន់​សម្រេច​នៅ​ឡើយ​ថា​តើ​កីឡាករ​រូប​ណា​ជា​ប្រធាន​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​ World Cup ២០១៨​ ខណៈ​ពួកគេ​សឹង​តែ​បាន​កៅអី​១០០%​ទៅ​ហើយ។

ក្រុម​រហស្សនាម​ថា​តោ​កំណាច​នឹង​បាន​កៅអី​ទៅ​រុស្ស៊ី​ដោយ​ស្វ័យ​ប្រវត្តិ​បើ​អាច​យក​ឈ្នះ​ស្លូវ៉ានៀ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ប្រកួត​នោះ​ខ្សែ​ប្រយុទ្ធ Harry Kane ត្រូវ​ធ្វើ​​ជា​ប្រធាន​ក្រុម។ Southgate បាន​ប្ដូរ​សមាសភាព​ប្រធាន​ក្រុម​ឆ្លាស់គ្នា​ចាប់​តាំង​ពី​ជំនួស​តំណែង​លោក Sam Allardyce ដែល​ត្រូវ​បញ្ឈប់។

ចាប់​តាំង​ពី​ដឹកនាំ​អង់គ្លេស​មក​ បុរស​វ័យ​៤៧​ឆ្នាំ​បាន​ប្រគល់​តួនាទី​ប្រធាន​ក្រុម​អង់គ្លេស​ឲ្យ Jordan Henderson ចំនួន​៤​ដង, Harry Kane ២ដង, Gary Cahill និង​អ្នក​ចាំទី​ Joe Hart ម្ដង៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត