Tevez ​ប្រឹង​សម្រក់​ទម្ងន់​បាន​៦​គីឡូ ​ក្រោយ​ពី​អ្នក​គាំទ្រ​ស្ដី​ថា​រឿង​ធាត់​ពេក

  • 2017-11-04 03:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធCarlos Tevez ​សម្រក់​ទម្ងន់​បាន​៦​គីឡូ​ហើយ ​ក្រោយ​ពី​អ្នក​គាំទ្រ​ Shanghai Shenhua ​រិះគន់​រឿង​ឡើង​ទម្ងន់​លេង​មិន​កើត​សោះ។

Tevez ​ក្រោយ​ពី​បាន​ទៅ​លេង​នៅ​ប្រទេស​ចិន ​រូបគេ​ឡើង​ទម្ងន់​ជា​ខ្លាំង​ដល់​ទៅ​៧៨​គីឡូ ដែល​នេះ​ធ្វើ​ឱ្យ​រូបគេ​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង។ ក្រោយ​ពី​មាន​ការ​ស្ដី​បន្ទោស ​និង​គ្រូ​មិន​ដាក់​ចូល​លេង​មក ​អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United ​រូប​នេះ​បាន​ព្យាយាម​ហ្វឹកហាត់​និង​សម្រក​ទម្ងន់​វិញ ​ដោយ​បច្ចុប្បន្ន​នៅ​សល់​តែ​៧២​គីឡូ​ប៉ុណ្ណោះ។

កីឡាករ​របស់​អាហ្សង់ទីន​រូប​នេះ ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប Shanghai Shenhua ​រយៈ​ពេល​២​ឆ្នាំ ​ដោយ​១​ឆ្នាំ​កន្លង​ទៅ​នេះ​រូបគេ​ហាក់​ដូចជា​មិន​មាន​អ្វី​លេច​ធ្លោ​នៅ​លីគ​កំពូល​ចិន​ឡើយ។ ខណៈ​ដែល​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​នោះ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ទទួល​បាន​ប្រាក់​៧៣០ ០០០​អឺរ៉ូ​ក្នុង​១​សប្ដាហ៍ ​ជា​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក៕

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ មុន្នីរម្យ