Hun Sen Cup ៖ ឃូន ឡាបូរ៉ាវី មានសង្ឃឹមច្រើនក្នុងការយកស្បែកជើងមាស
- 2017-12-08 03:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hun Sen Cup ៖ ឃូន ឡាបូរ៉ាវី មានសង្ឃឹមច្រើនក្នុងការយកស្បែកជើងមាស
ចន្លោះមិនឃើញ
ពានរង្វាន់ Hun Sen Cup បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានបញ្ចប់ការប្រកួតជើងទី១ហើយ ដែលក្រុមណាហ្គាវើលបានយកឈ្នះ បឹងកេត១-០ និងព្រះខ័នរាជស្វាយរៀង ២-២ អគ្គិសនីកម្ពុជា។
ងាកមកអ្នករកគ្រាប់បាល់ច្រើនជាងគេវិញ ឃូន ឡាបូរ៉ាវី ជាកីឡាករម្នាក់ដែលកំពុងប្រជែងជាមួយកីឡាករ សៅ អ៊ុក របស់ខេត្តព្រៃវែង ដោយមាន១៤គ្រាប់ដូចគ្នា។ តែទោះជាយ៉ាងនេះក្ដី ខ្សែប្រយុទ្ធបឹងកេតមានភាគរយខ្ពស់ជាង ព្រោះថារូបគេនៅសល់ការប្រកួតទៀត ខណៈដែលខេត្តព្រៃវែងអស់ការប្រកួតបាត់ទៅហើយ។
ឃួន ឡាបូរ៉ាវី នៅសល់១ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ដោយត្រូវប៉ះជាមួយណាហ្គាវើលដែលជាប្រកួតវគ្គទី២ ស្របពេលវគ្គទី១ ពួកគេបរាជ័យ ១-០ ទៅហើយ។ សម្រាប់ការប្រកួតវិញ ដំបូងឡើយថានឹងធ្វើថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ខាងមុខនេះ ប៉ុន្តែដោយសារតែបឹងកេតជាប់លេងបានរង្វាន់ Toyota Mekong Cup ដូច្នេះអាចនឹងមានការប្រែប្រួល៕