មកស្គាល់ ទីក្រុងទាំង៨ ដែលមានព្រិលធ្លាក់ច្រើនជាងគេបំផុតក្នុងពិភពលោក

  • 2017-12-20 23:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្លាក់​ព្រិល និង​ការ​ធ្លាក់​ចុះ​សីតុណ្ហភាព​ខ្លាំង អាច​មាន​ឥទ្ធិពល​យូរ​អង្វែង​ដល់​ការ​ធ្វើ​ដំណើរ​ក៏​ដូច​ជា​ធ្វើ​ឲ្យ​អ្នក​អវត្តមាន​ពី​ការងារ និង​សាលា​រៀន​ផង​ដែរ​។ ទី​ក្រុង​មួយ​ចំនួន​ដែល​មាន​ព្រិល​ធ្លាក់​សន្ធឹក​សន្ធាប់​កម្រាស់​ជា​ច្រើន​ម៉ែត្រ។

ខាង​ក្រោម​នេះ​ គឺ​ជា​ទី​ក្រុង​ទាំង ៨ ដែល​មាន​ព្រិល​ធ្លាក់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក

៨. ទីក្រុង Rochester សហរដ្ឋអាមេរិច

ទីក្រុង Rochester មាន​ប្រជាជន​សរុប​ជាង ២៦ ម៉ឺន​នាក់ ហើយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​បឹង Ontario ។ ជា​មធ្យម ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​កម្រាស់ ៩៩ អ៊ីញ (ជាង ២,៥ ម៉ែត្រ) ។

៧. ទីក្រុង Akita ប្រទេស ជប៉ុន

ទីក្រុង​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​សមុទ្រ​ជប៉ុន​មួយ​នេះ មាន​ប្រជាជន​សរុប​ចំនួន​ជាង ៣២ ម៉ឺន​នាក់។ ជា​រៀង​រាល់​ឆ្នាំ ទីក្រុង Akita មាន​ព្រិល​ធ្លាក់​កម្រាស់​ជា​មធ្យម​គឺ ១០៧ អ៊ីញ (ជាង ២,៧ ម៉ែត្រ)។

៦. ទីក្រុង Saguenay ប្រទេស កាណាដា

ទីក្រុង Saguenay គឺ​ជា​ជម្រក​សម្រាប់​ប្រជាជន​ជាង ១៤៥ ០០០ នាក់ ។ ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ប្រមាណ​ជា ១២៣ អ៊ីញ (ជាង ៣,១ ម៉ែត្រ) ជា​រៀង​រាល់​ឆ្នាំ។

៥. ទីក្រុង Syracuse សហរដ្ឋអាមេរិច

ទីក្រុង Syracuse គឺ​ជា​ចំណុច​កណ្តាល​នៃ​សេដ្ឋកិច្ច​រដ្ឋ​ញូវយ៉ក​ដែល​មាន​ប្រជាជន​ជាង ១៤៥ ០០០ នាក់ ។ ទីក្រុង​នេះ មាន​ព្រិល​ធ្លាក់​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ប្រហែល ១២៤ អ៊ីញ (ជាង ៣,១ ម៉ែត្រ)។

៤. ទីក្រុង St. John's ប្រទេស កាណាដា

ទីក្រុង St. John's គឺ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​និង​សំខាន់​បំផុត​នៅ​អាមេរិក​ខាងជើង។ ទីក្រុង​នេះ​មាន​ប្រជាជន​ជាង ១០ ម៉ឺន​នាក់ និង​មាន​ព្រិល​ធ្លាក់​ជា​មធ្យម ១៣១ អ៊ីញ (ជាង ៣,៣ ម៉ែត្រ)។

៣. ទីក្រុង Toyoma ប្រទេស ជប៉ុន

ទីក្រុង Toyoma គឺ​ជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាង ៤១៧ ០០០ នាក់ ហើយ​ជា​រដ្ឋធានី​នៃ​ខេត្ត​ Toyama ហើយ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជប៉ុន​ភាគខាង​ជើង ដែល​មាន​ព្រិល​ធ្លាក់​ច្រើន​ជាង ១៤៣ អ៊ីញ (ជាង ៣,៦ ម៉ែត្រ) ក្នុងមួយឆ្នាំៗ ។

២. ទីក្រុង Sapporo ប្រទេស ជប៉ុន

ទីក្រុង Sapporo គឺ​ជា​ទីក្រុង​ធំ​លំដាប់​ទី ៤ ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​ប្រជាជន​សរុប​ច្រើន​ជាង ១,៩ លាន​នាក់ និង​ទទួល​បាន​ភាព​ល្បី​ល្បាញ​សម្រាប់​ពិធី​បុណ្យ​ព្រិល Sapporo របស់​ខ្លួន។ ទីក្រុង​នេះ​មាន​ព្រិល​ធ្លាក់​ជា​មធ្យម​ប្រហែល ១៩១ អ៊ីញ (ជាង ៤,៨ ម៉ែត្រ) ជា​រៀង​រាល់​ឆ្នាំ។

១. ទីក្រុង Aomori ប្រទេស ជប៉ុន

ទីក្រុង Aomori មាន​ប្រជាជន​សរុប​ច្រើន​ជាង ២៩៩ ០០០ នាក់ ហើយ​ជាប់​ឈ្មោះ​ជា​ទីក្រុង​ដែល​មាន​ព្រិល​ធ្លាក់​ច្រើន​ជាង​គេ​បំផុត ដែល​មាន​កម្រាស់​ជាង ៣១២ អ៊ីញ (ជាង ៧,៩ ម៉ែត្រ) ៕

ចុចអាន ៖

ប្រភព៖ AccuWeather   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី