ឧទ្ធម្ភាគចក្រចម្បាំង សាហាវបំផុតទាំង ១០ នៅលើពិភពលោក

  • 2017-12-18 04:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្ធម្ភាគចក្រ គឺ​ជា​មធ្យោបាយ​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​សម្រាប់ ការដឹកជញ្ជូន ការធ្វើសង្គ្រាម និង ការ​ជួយ​សង្គ្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ។ ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ មក ឧទ្ធម្ភាគចក្រ​បាន​ជួយ​បម្រើ​តម្រូវ​ការ​ជា​ច្រើន​នៅ​ក្នុង​សមរភូមិ។

ខាង​ក្រោម​នេះ គឺ​ជា​ឧទ្ធម្ភាគចក្រ​ចម្បាំង​សាហាវ​បំផុត​ទាំង ១០ នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ៖

១០. Z-10

ឧទ្ធម្ភាគចក្រ​ចម្បាំង​របស់​ប្រទេស​ចិន​មួយ​នេះ មាន​សមត្ថភាព​អាច​ផ្ទុក​កាណុង ៣០​មិល្លីម៉ែត្រ មីស៊ីលបាញ់រថក្រោះ HJ-9 មីស៊ីលបាញ់រថក្រោះ HJ-10 ដែលទើបផលិតថ្មី និង មីស៊ីលធុន TY-90 ។

៩. MI-24 Hind

Mil Mi-24 គឺ​ជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​និង​ដឹក​ជញ្ជូន​ទ័ព​អាកាស​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​កងទ័ព ៨ នាក់។ វា​បាន​ចេញ​ប្រតិបត្តិ​ការ​ដំបូង​នៅ​ក្នុង​កង​ទ័ព​អាកាស​របស់​រុស្ស៊ី ហើយ​បម្រើ​មុខងារ​ដល់​ការ​ដឹក​ជញ្ជូន​អាវុធ និង​កងទ័ព។

៨. AH-2 Rooivalk

កង​ទ័ព​អាកាស​របស់​អាហ្វ្រិកខាងត្បូង​បាន​ប្រើ​ប្រាស់ AH-2 Rooivalk ចំនួន ១២​គ្រឿង​ប៉ុណ្ណោះ។ ហើយ​ពាក្យ Rooivalk នៅ​ក្នុង​ភាសា​អាហ្វ្រិក​មាន​ន័យ​ថា "ចាបក្រហម" ។

៧. AH-1W Super Cobra

AH-1 SuperCobra គឺ​ជា​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​ប្រើប្រាស់​ម៉ាស៊ីន​ពីរ ដែល​មាន​មូលដ្ឋាន​នៅ​កង​ទ័ព​អាមេរិក AH-1 Cobra ។

៦. A-129 / T-129 (អ៊ីតាលី / តួកគី)

Agusta A129 Mangusta គឺ​ជា​ឧទ្ធម្ភាគចក្រ​ចម្បាំង​មួយ​ដែល​ត្រូវ​បាន​រចនា និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Agusta នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ វា​ជា​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​ដំបូង ដែល​ត្រូវ​បាន​រចនា និង​ផលិត​ទាំងស្រុង​នៅ​អឺរ៉ុប​ខាងលិច។

៥. AH-1Z Viper

AH-1Z ជា​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​ដែល​បំពាក់​ទៅ​ដោយ ស្លាប​ចក្រ ៤ ប្រព័ន្ធបញ្ជូន​កម្រិត​ខ្ពស់ ប្រព័ន្ធ​វាស់​ស្ទង់ និង​ប្រព័ន្ធ​ចាប់​គោលដៅ​ថ្មី។

៤. Eurocopter Tiger

Eurocopter Tiger គឺ​ជា​ឧទ្ធម្ភាគចក្រ​វាយប្រហារ​មួយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Eurocopter ។ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ វា​ត្រូវ​បាន​គេ​ហៅ​ថា "សត្វខ្លា” ហើយ​ នៅ​ប្រទេស​បារាំង និង​អេស្ប៉ាញ​វា​ត្រូវ​បាន​គេ​ហៅ​ថា Tigre ។ ឧទ្ធម្ភាគចក្រ​នេះ ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន Turbomeca Rolls-Royce MTR390 ចំនួន​ពីរ។

៣. MI-28H Havoc (រុស្ស៊ី)

MI-28H Havoc គឺ​ជា​ឧទ្ធម្ភាគចក្រ​របស់​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​វាយ​ប្រហារ​រថក្រោះ ក្នុង​គ្រប់​កាលៈទេសៈ អាកាសធាតុ និង ពេលវេលា​ទាំង​អស់។

២. Kamov KA-50/KA-52

Ka-50 ត្រូវ​បាន​គេ​ផលិត​ឡើង​ឲ្យ​មាន​លក្ខណៈ​តូច និង​រហ័ស ដើម្បី​បង្កើន​ភាព រស់រានមានជីវិត និងគេច​ពី​គ្រោះថ្នាក់។ វា​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា "ឆ្លាម​ខ្មៅ” ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​កំឡុង​ឆ្នាំ ១៩៨០ និង​បាន​ចូល​បម្រើ​ក្នុង​ទ័ព​អាកាស​រុស្ស៊ី​នៅ​ឆ្នាំ ១៩៩៥។

១. AH-64D Apache Long Bow

AH-64D Apache Long Bow ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ប្រឆាំង​ប្រដាប់​អាវុធ​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រិបត្តិ​បេសកកម្ម​ប្រយុទ្ធ​របស់​ខ្លួន មិន​ថា​ថ្ងៃ​ឬ​យប់ ឬ​ក្នុង​អាកាសធាតុ​ណា​មួយ​នោះ​ទេ។ វា​មាន​សមត្ថភាព​អាច​ផ្ទុក​មីស៊ីល AGM-113 Hellfire ១៦​គ្រាប់ និង​រ៉ុកកែត​បត់​បញ្ចូល​គ្នា ៧០​មិល្លីម៉ែត្រ ៧៦​គ្រាប់។ លើស​ពី​នេះ​ទៀត​វា​អាច​បាញ់​បាន ១២០០ ជុំ​នៃ​គ្រាប់ ៣០ មិល្លីម៉ែត្រ​ជាមួយ​នឹង​កាំភ្លើង​ស្វ័យ​ប្រវត្តិ M230 របស់​ខ្លួន៕

ចុចអាន៖

ប្រភព៖ WonderList   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី