រឿងរ៉ាវ១០យ៉ាង មនុស្សសម័យមុនធ្លាប់ធ្វើ តែមនុស្សសម័យនេះ គិតថាចម្លែកបំផុត!

  • 2017-12-14 08:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​វិធីសាស្រ្ត​ស្រាវ​ជ្រាវ​ថ្មីៗ យើង​អាច​ដឹង​អំពី​អ្វីៗ​គ្រប់យ៉ាង​នៅ​ក្នុង​អតីត​កាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ណា​យើង​រៀន​កាន់​តែ​ច្រើន​អំពី ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​មុន នោះ​ចំណេះ​ដឹង​នឹង​កាន់​តែ​ទាក់​ទាញ​ព្រោះ​ការ​អនុវត្តន៍​ខ្លះ​របស់​មនុស្ស​ចាស់​គឺ​ចម្លែក​ណាស់​សម្រាប់​សម័យ​ទំនើប​របស់​យើង។

ខាង​ក្រោម​នេះ​គឺ​ជា រឿង​រ៉ាវ​ចម្លែក​ៗ ១០ យ៉ាង​របស់​មនុស្ស​សម័យ​មុន​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ៖

១. ស្ត្រី​ប្រើប្រាស់​សំណ និង​ស្ពាន់ធ័រ​ដើម្បី​ប្តូរ​ពណ៌​សក់

មនុស្ស​បាន​ចាប់​ផ្ដើម​ប្តូរ​ពណ៌​សក់ តាំង​ពី​បុរាណ​កាល ប៉ុន្តែ​កង្វះ​ខាត​ចំណេះ​ដឹង​ខាង​គីមីវិទ្យា និង​ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​ពួក​គេ។ មនុស្ស​សម័យ​មុន​ក៏​បាន​ប្រើប្រាស់​រុក្ខជាតិ​ដើម្បី​ប្តូរ​ពណ៌​សក់​ដែរ ប៉ុន្តែ​វា​មិន​ជាប់​បាន​យូរ​នោះ​ទេ។ ជនជាតិ​ក្រិច​និង​រ៉ូម​បាន​ប្រើ​សារធាតុ​គីមី​ផ្សេងៗ​គ្នា​រួម​ទាំង​ស្ពាន់ធ័រ ដើម្បី​ប្តូរ​ពណ៌​សក់។

២. គ្រាប់​បាល់​កញ្ចក់ និង ជ័រ​កៅស៊ូ​ត្រូវ​បាន​ប្រើ​ជា​សុដន់​សិប្បនិមិត្ត​

ចាប់​តាំង​ពី​សម័យ​បុរាណ​មក ស្ត្រី​បាន​ប្រើ​មធ្យោបាយ​ផ្សេង​ៗ​គ្នា​ដើម្បី​កែ​លម្អ​សម្រស់​របស់​ពួកគេ។ ស្ត្រី​មួយ​ចំនួន​បាន​ប្រើប្រាស់​គ្រាប់​បាល់​កញ្ចក់ និង ជ័រ​កៅស៊ូ​ដើម្បី​ឲ្យ​សុដន់​ធំ​ជាង​មុន។ ចំណែក​ឯ​ អ្នក​ផ្សេង​ទៀត​បាន​លាប​ប្រេង​ដូង​ចូល​ទៅ​ក្នុង​ស្បែក​របស់​ពួកគេ។

៣. លាមក​សត្វ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ព្យាបាល​វេជ្ជសាស្រ្ត

ប្រជាជន​សម័យ​មុន​ប្រើប្រាស់​លាមក​សត្វ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង​ៗ។ ឧទាហរណ៍​ស្ត្រី​នៅ​ក្រិក​​ជឿ​ថា លាមក​សត្វ​ក្រពើ​អាច​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ពន្យា​កំណើត​ដ៏​មាន​ប្រសិទ្ធ​ភាព​ហើយ​បញ្ចូល​វា​ទៅ​ក្នុង​ប្រដាប់​បន្ត​ពូជ​របស់​ពួកគេ។ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប អ្នក​ចម្បាំង​ប្រើ​លាមក​សត្វ​លាប​លើ​មុខ​របួស​របស់​ពួកគេ។ ក្រៅពីនេះ លាមក​សត្វ​ជៀម​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​វេជ្ជសាស្ត្រ​ប្រទេស​ស្កុតឡេន ដើម្បី​ព្យាបាល​ជំងឺ​រាក ហើយ​លាមក​ជ្រូក​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បញ្ឈប់​ការ​ហួរ​ឈាម​ច្រមុះ។

៤. គ្រូពេទ្យខួងរក្បាលមនុស្សដើម្បីរំដោះវិញ្ញាណ​អាក្រក់

គ្រូពេទ្យ​បាន​ខួង​ក្បាល​មនុស្ស​ដើម្បី​ឱ្យ​វិញ្ញាណ​អាក្រក់​ចេញ ដោយសារ​តែ​ពួក​គេ​ជឿ​ថា​អាច​ព្យាបាល​ជំងឺ​ដូចជា ប្រកាច់ ឈឺក្បាល និង ជំងឺ​ឆ្លង​ជាដើម។ ពួកគេ​គិត​ថា​ជំងឺ​ផ្សេង​ៗ ត្រូវ​បាន​បង្ក​ឡើង​ដោយ វិញ្ញាណ​អាក្រក់​ដែល​ជាប់​នៅ​ក្បាល​របស់​មនុស្ស។

៥. ស្ត្រីត្រូវ​បាន​ហាម​មិន​ឲ្យ​យំនៅពិធីបុណ្យសព

ជាទូទៅ​ពិធី​បុណ្យ​សព​នៅ​ក្នុង​ទីក្រុង​រ៉ូម​បុរាណ តម្រូវ​ឲ្យ​គ្រួសារ ឬ​សាច់​ញាតិ​របស់​សព​យំ​នៅ​ក្នុង​ពិធីបុណ្យ ឬ​ក៏​អាច​ជួល​មនុស្ស​ឲ្យ​យំ​ជំនួស។ ប៉ុន្តែ​ក្រោយ​មក ប្រពៃណី​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​អវិជ្ជមាន។ ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួល​អ្នកយំ​ជំនួស​ទេ ព្រោះ​ទង្វើ​ទាំង​នេះ​បង្ហាញ​ពី​អារម្មណ៍​ខ្លាំង​ពេក និង​ប៉ះ​ពាល់​ដល់​ភាព​ស្ងប់ស្ងាត់​របស់​ប្រជាជន។

៦. ឪពុកអាចសម្លាប់គូរស្នេហ៍របស់កូនស្រីខ្លួនដោយស្របច្បាប់

ឪពុក​មាន​សិទ្ធិ​ក្នុង​ការ​សម្លាប់ គូរ​ស្នេហ៍​កូនស្រី​របស់​ខ្លួន (ហើយសូម្បីកូនស្រីផ្ទាល់) ប្រសិន​បើ​ពួកគេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ប្រសិន​បើ​ឪពុក​សម្លាប់​តែ​ម្នាក់ នោះ​គាត់​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម ដូច្នេះ​ឪពុក​ត្រូវ​សម្លាប់​គូរ​ស្នេហ៍​ទាំង​ពីរ​នាក់។

៧. នៅ​ក្នុង​ក្រុង​រ៉ូមបុរាណ ឪពុក​អាច​លក់​កូន​ប្រុស​ឲ្យ​ធ្វើ​ជា​ទាសករ ប៉ុន្តែ​បាន​តែ ៣ ដង​ប៉ុណ្ណោះ

ឪពុក​ត្រូវ​បាន​ផ្តល់​សិទ្ធិ ឱ្យ​លក់​កូន​ប្រុស​របស់​ពួកគេ​ឲ្យ​ធ្វើ​ជា​ទាសករ។ ប្រសិន​បើ​បុគ្គល​ដែល​ទិញ​កូនប្រុស​នោះ​លែង​ត្រូវការ​ពួកគេ នោះ​ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឪពុក​អាច​ធ្វើ​ដូចនេះ​បាន​តែ ៣ ដង​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឪពុក​មិនល្អ។

៨. គ្រូពេទ្យ​ប្រើ​ខ្ទឹមស​ដើម្បី​ពិនិត្យ​ផ្ទៃពោះ

នៅឆ្នាំ ១៣៥០ មុន​គ្រិស្តសករាជ ស្ត្រី​ត្រូវ​បាន​គេ​ណែ​នាំ​នោម​ដាក់​គ្រាប់​ស្រូវ​សាលី​មួយ ប្រសិន​បើ​គ្រាប់​ពូជ​ដុះ​ពន្លក នោះ​មាន​ន័យ​ថា​នាង​មាន​ផ្ទៃពោះ​ហើយ។ វិធី​មួយ​ទៀត គឺ​ការ​ដាក់​ខ្ទឹមស ឬ​ខ្ទឹម​បារាំង​នៅ​ក្នុង​ទ្វារមាស​របស់​នាង។ នៅ​ព្រឹក​បន្ទាប់ គ្រូពេទ្យ​នឹង​ហិត​ក្លិន​ដង្ហើម​របស់​ស្ត្រី​នោះ ហើយ​ប្រសិន​បើ​ក្លិន​ដង្ហើម​របស់​នាង​មាន​ក្លិន​ខ្ទឹម នោះ​គ្រូ​ពេទ្យ​នឹង​បញ្ជាក់​ថា​នាង​មាន​ផ្ទៃ​ពោះ។

៩. នៅ​ប្រទេស​អេស៊ីប​បុរាណ ប្រជាជន​កោរ​រោម​ចិញ្ចើម​ដើម្បី​កាន់​ទុក្ខ​ឆ្មា​របស់​ពួកគេ

ប្រជាជន​នៅ​ប្រទេស​អេហ្ស៊ីប​បុរាណ គោរព​បូជា​ឆ្មា​ជា​សត្វ​ដែល​នាំ​មក​នូវ​សំណាង​ល្អ​ដល់​គ្រួសារ​របស់​ពួកគេ។ សត្វ​ឆ្មា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាទិទេព ហើយ​អ្នក​ដែល​ធ្វើ​បាប​ពួកវា​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ក្រុម​គ្រួសារ​អេហ្ស៊ីប​បុរាណ នឹង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​ឆ្មា ដោយ​កោរ​រោម​ចិញ្ចើម។ សាកសព​របស់​ឆ្មា ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​ចម្លាក់​ឈើ ហើយ​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្នូរ។

១០. នៅ​ទីក្រុង​រ៉ូម​បុរាណ មាន​បង្គន់​សាធារណៈ​រួម

៩៥% នៃ​ប្រជាជន​ទីក្រុង​រ៉ូម​បុរាណ បាន​ប្រើប្រាស់​បង្គន់​សាធារណៈ​រួម ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​បន្ទះ​ឈើ​វែង​មួយ និង​ចុះ​ជា​ប្រហោង​ៗ។ ហើយ​ទឹក​ដែល​ពួក​គេ​ងូត នឹង​ហូរ​នាំ​យក​កាក​សំនល់​ទាំង​នោះ​ទៅ​ក្នុង​ប្រពន្ធ័​លូ៕

ចុចអាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី