តារានិកររបស់អ្នក អាចប្រាប់អ្នកពីជីវិតស្នេហា នៅឆ្នាំ២០១៨បាន!

  • 2017-12-13 09:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាថ៌កំបាំង​នៃ​ជីវិត​ស្នេហា​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​តារានិករ​នៃ​ឆ្នាំ​របស់​អ្នក។ រឿង​រ៉ាវ​ជា​ច្រើន​អាច​នឹង​ត្រូវ​បាន​ដឹង តាម​រយៈ​ការ​ស្វែង​យល់​បន្ថែម​ពី​តារានិករ​នីមួយ​ៗ។ ស្នេហា​គឺ​ជា​រឿង​មួយ​ដែល តារានិករ​អាច​បង្ហាញ​ពីអ្នក។

មក​ស្វែង​យល់​បន្ថែម​ថា​តើ​ជីវិត​ស្នេហា​របស់​អ្នក នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ឆ្នាំ ២០១៨ បើ​ផ្អែក​ទៅ​តាម​តារានិករ ដោយ​គ្រាន់​មើល​តាម​តារានិករ​របស់​អ្នក​ក្នុងស​តារាង​ខាងក្រោម​នេះ ៖

ARIES (២១ មិនា ដល់ ១៩ មេសា)

នៅ​ឆ្នាំ ២០១៨ អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​រឿង​ស្នេហា ដោយ​សារ​តែ​អ្នក​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​ចង់​បាន​ទំនាក់ទំនង​យូរ​អង្វែង និង​មិន​ដូច​សេ្នហា​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​ក្នុង​ឆ្នាំ ២០១៧ នោះ​ទេ។ ក្នុង​ឆ្នាំ​កន្លង​ទៅ អ្នក​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ប៉ុណ្ណោះ។

TAURUS (២០ មេសា ដល់ ២១ ឧសភា)

នៅ​ឆ្នាំ ២០១៨ អ្នក​នឹង​ខិត​ខំ​ដើម្បី​ឱ្យ​មាន​សេរីភាព និង​ឯក​រាជ្យ ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​អ្នក​មាន​អារម្មណ៍​ថា​មាន​នរណា​ម្នាក់​រំខាន​ដល់​សេរីភាព​របស់​អ្នក។ ក្នុង​ឆ្នាំ​ថ្មី​អ្នក​នឹង​បោះបង់​ចោល​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​មាន​ចំពោះ​អ្នក​ចាស់ ឬ​មិត្តភក្តិ ដើម្បី​តែ​សេរីភាព​របស់​អ្នក។

GEMINI (២២ ឧសភា ដល់ ២១ មិថុនា)

ភាព​ឯកោ​គឺ​ជា​សត្រូវ​ធំ​បំផុត​របស់​អ្នក ហើយ​នៅ​ឆ្នាំ ២០១៨ អ្នក​នឹង​ដឹង​ថា​សុភមង្គល​របស់​អ្នក​មិន​ស្ថិត​នៅ​លើ​មនុស្ស​ណា​ម្នាក់ ឬ​របស់​ណា​មួយ​នោះ​ឡើយ។ អ្នក​នឹង​រក​ឃើញ​សេរីភាព​ថ្មី​និង​រឿង​តូច​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត។ អ្នក​បាន​រស់​នៅ​ជាមួយ​ភាព​ឯកា​ជា​យូរ​មក​ហើយ ដែល​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការងារ និង​អាជីវកម្ម​របស់​អ្នក។

CANCER (២២ មិថុនា ដល់ ២២ កក្កដា)

នៅ​ឆ្នាំ 2018 អ្នក​នឹង​លុប​បំបាត់​ការ​ចង​ចាំ និង​បំភ្លេច​កំហុស​របស់​អ្នក​នៅ​ក្នុង​អតីតកាល ដោយ​សារ​តែ​អ្នក​បាន​ផ្ដល់​ឱកាស​ជា​ច្រើន​ទៅ​កាន់​មនុស្ស​ខុស ។ រហូត​មក​ដល់​ពេល​នេះ​ អ្នក​ធ្វើ​ខ្លួន​​ដូចជា​ចូល​ចិត្ត​ឬ​លង់​ស្រលាញ់​នរណា​ម្នាក់ ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី អ្នក​បោះ​បង់​ចោល​អតីតកាល​ហើយ​ត្រៀម​ខ្លួន​ជួប​មនុស្ស​ម្នាក់ ដែល​សមស្រប​សម្រាប់​អ្នក។

LEO (២៣ កក្កដា ដល់ ២២ សីហា)

ស្ថេរភាព​នឹង​ក្លាយ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​អ្នក​នៅ​ឆ្នាំ ២០១៨ ។ អ្នក​នឹង​ខក​ចិត្ត​ច្រើន​ដង​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​នៅ​ទី​បញ្ចប់​អ្នក​នឹង​លង់​ស្រលាញ់​មនុស្ស​ម្នាក់​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ និង​មិន​ដែល​ស្គាល់​ពី​មុន​មក។ អ្នក​គួរ​តែ​បន្ត​ស្វែង​រក​ជីវិត​ស្នេហា​ពិត​ប្រាកដ​បន្ត​ទៀត បើ​ទោះ​បី​ជា​ឆ្នាំ ២០១៨ មិន​មែន​ជា​ឆ្នាំ​ដែល​អ្នក​នឹង​រៀប​ការ​ក៏​ដោយ។

VIRGO (២៣ សីហា ដល់ ២២ កញ្ញា)

នៅ​ទី​បំផុត​តារានិករ Virgos នឹង​មាន​សុភមង្គល​នៅ​ឆ្នាំ ២០១៨ ។ ទោះ​បី​ជា​អ្នក​គិត​ថា អ្នក​មាន​បញ្ហា​យ៉ាង​ខ្លាំង​ចំពោះ​ការ​លង់​ស្រលាញ់​នរណា​ម្នាក់​ក៏​ដោយ ប៉ុន្តែ​អ្នក​គួរ​ជឿ​ថា​នេះ​គឺ​ជា​ឆ្នាំ​ដែល​អ្នក​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​យ៉ាង​ខ្លាំង ហើយ​អ្នក​នឹង​បំភ្លេច​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​អ្នក។

LIBRA (២៣ កញ្ញា ដល់ ២២ តុលា)

នៅឆ្នាំ ២០១៨ អ្នក​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដែល​អ្នក​កំពុង​ស្ថិត​នៅ ឈាន​ចូល​កម្រិត​ថ្មី​មួយ​ទាំង​ស្រុង។ អ្នក​នឹង​កាន់​តែ​ជឿ​ជាក់​ថា មនុស្ស​ម្នាក់​នេះ​នឹង​ចំណាយ​ពេល​ជាមួយ​អ្នក​អស់​មួយ​ជីវិត។ ទំនាក់ទំនង​នេះ​នឹង​ក្លាយ​ជា​ទំនាក់ទំនង​យូរ​អង្វែង ហើយ​អ្នក​ទាំង​ពីរ​នឹង​រីករាយ​ជាមួយ​វា។

SCORPIO (២៣ តុលា ដល់ ២២ វិច្ឆិកា)

ទោះ​បី​ជា​អ្នក​ធ្លាប់​បាន​ព្យាយាម​គេចវេះ​ពី​ស្នេហា​យូរអង្វែង​ជាមួយ​នរណា​ម្នាក់​ក៏​ដោយ នៅ​ឆ្នាំ ២០១៨ នេះ​ មនុស្ស​ម្នាក់​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក ហើយ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​វិជ្ជមាន​ពី​ស្នេហា​ថ្មី​នេះ។ អ្នក​ មិន​ត្រូវ​បដិសេធ​ភ្លាម​ៗ​នូវ​អ្វី​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​អ្នក ដូច​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​នោះ​ទេ អ្នក​គួរ​តែ​ផ្ដល់​ឱកាស​ដល់​ស្នេហា​ថ្មី​មួយ​នេះ។

SAGITTARIUS (២៣ វិច្ឆិកា ដល់ ២១ ធ្នូ)

នៅ​ឆ្នាំ ២០១៨ អ្នក​នឹង​បោះ​បង់​ចោល​មនុស្ស​ដែល​អ្នក​ខ្ជះខ្ជាយ​ពេលវេលា​គិត​ថា​ពួកគេ​ស្រឡាញ់​អ្នក​ ដោយ​សារ​តែ​ពួកគេ​ចំណាយ​ពេល​តិច​តួច​ប៉ុណ្ណោះ​សម្រាប់​អ្នក។ អ្នក​នឹង​បោះបង់​ចោល​មនុស្ស​ទាំងអស់ ដែល​បាន​ធ្វើ​ឱ្យ​អ្នក​អា​ម៉ាស់​មុខ​ហើយ​អ្នក​នឹង​កោត​សរសើរ​ខ្លួន​ឯង​ដែល​ផ្តល់​ឱកាស​ដល់​នរណា​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ពិត​ប្រាកដ។

CAPRICORN (២២ ធ្នូ ដល់ ២០ មករា)

នៅ​ឆ្នាំ ២០១៧ អ្នក​មាន​ភាព​អត់​ធ្មត់ គួរ​សម​ និង​សម​ហេតុ​ផល​ខ្លាំង​ពេក ដូចនេះ​អ្នក​គួរ​តែ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ចង់​ដឹង​ចង់​ឃើញ​អ្វី​ដែល​ថ្មី និង​បើក​ចិត្ត​គំនិត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន ។

AQUARIUS (២១ មករា ដល់ ១៨ កុម្ភៈ)

មនុស្ស​ដែល​អ្នក​នឹង​ជួប​នៅ​ឆ្នាំ ២០១៨​ ប្រហែល​មិន​មែន​ជា​ជីវិត​ស្នេហា​ពិត​ប្រាកដ​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​គេ​នឹង​ជួយ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ទៅ​ជា​មនុស្ស​ថ្មី ដែល​មិន​ភ័យខ្លាច​ក្នុង​ការ​រីករាយ​នឹង​ជីវិត​របស់​អ្នក។ មនុស្ស​ម្នាក់​នេះ អាច​ជា​មនុស្ស​ដែល​អ្នក​ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​កន្លែង​ដែល​អ្នក​ឧស្សាហ៍​ទៅ ឬ​អាច​ជា​មនុស្ស​ពី​អតីតកាល​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​អ្វី​មួយ​ចំពោះ​គេ។ វា​អាច​កើត​ឡើង​នៅ​ហាង​កាហ្វេ​ណា​មួយ ប៉ុន្តែ​ចូរ​កុំ​ធ្វើ​ការ​សន្និដ្ឋាន​ឆាប់​រហ័ស​ពេក។

PISCES (១៩ កុម្ភៈ ដល់ ២០ មិនា)

នៅ​ឆ្នាំ ២០១៨​ អ្នក​នឹង​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​ទទួល​យក​បេះដូង​ដ៏​ល្អ​និង​ក្ដី​អាណិតអាសូរ​របស់​អ្នក​ចំពោះ​នាក់​នៅ​ជុំ​វិញ​ខ្លួន។ អ្នក​នឹង​ទទួល​បាន​ទំនាក់ទំនង​ដែល​ប្រកប​ដោយ​សេច​ក្តីស្រឡាញ់ ការយោគយល់​គ្នា ការ​សប្បាយ និង​ការ​ផ្សងព្រេង។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​នឹង​ជួប​មនុស្ស​ដែល​ត្រឹមត្រូវ ដូច្នេះ​ចូរ​កុំ​បំផ្លាញ​អ្វី​ទាំងអស់​ដោយ​សារ​ការ​ធ្វើ​សន្និដ្ឋាន​ឆាប់​ពេក៕

ចុចអាន៖

ប្រភព៖ interesting   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី