កងទ័ពប្រទេស​ទាំង៩ មានវិន័យតឹងរ៉ឹងបំផុតលើពិភពលោក

  • 2017-12-12 04:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​យើង​តែង​តែ​នឹក​ឃើញ​ដល់​ពាក្យ "វិន័យ" នៅ​ពេល​យើង​និយាយ​អំពី​កងទ័ព ឬ​កង​កម្លាំង​យោធា​របស់​ប្រទេស​ណា​មួយ។ វិន័យ​ដ៏​​តឹងរ៉ឹង​ទាំងនោះ​ធ្វើ​ឲ្យ​ពួកគេ​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ពួកគេ​ផ្តល់​ឱ្យ​យើង​នូវ​មោទនភាព និង​ការ​ស្នេហា​ជាតិ។

ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​នៃ​កង​ទ័ព​ដែល​មាន​វិន័យ​តឹងរ៉ឹង​បំផុត​នៅ​លើ​ពិភព​លោក ៖

៩. កងទ័ពរំដោះប្រជាជនចិន

ក្នុង​នាម​ជា​កង​កម្លាំង​យោធា​ដ៏​ធំ​បំផុត​របស់​ពិភព​លោក កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ចិន​គឺ​ជា​ក្រុម​ដែល​មាន​វិន័យ​ខ្ពស់ និង​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​យ៉ាង​ល្អ។ កន្លែង​ហ្វឹក​ហ្វឺន​យោធា​មាន​មូលដ្ឋាន​គ្រឹះ​នៅ Zhurihe ដែល​ពួក​គេ​អនុវត្ត​ការ​ប្រយុទ្ធ​ពិត​ៗ​នៅ​ពេល​ជ្រើស​រើស ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​លើ​ទីលាន​ពិត​ប្រាកដ។

៨. កងទ័ព NAVSOG & CGSOG នៃប្រទេសហ្វីលីពីន

កងទ័ព NAVSOG & CGSOG នៃ​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​បណ្ដុះបណ្ដាល​ទាំង​ជំនាញ​រាងកាយ និង​ឆន្ទៈ​ផ្លូវ​ចិត្ត។ ហើយ​ទម្លាប់​ពេល​ព្រឹក​របស់​ពួក​គេ​គឺ រត់​ចម្ងាយ​ជាង ៩ គីឡូម៉ែត្រ ហែលទឹក​ចម្ងាយ​ជាង ២៨ គីឡូម៉ែត្រ​ដោយ​គ្មាន​ការ​សម្រាក និង​ការ​បាញ់​គោលដៅ។

៧. កងទ័ព​អាមេរិក SEALs

កងទ័ព​អាមេរិក SEALs ដែល​ជា​អ្នក​សម្លាប់​មេ​ដឹក​នាំ​អាល់កៃដា លោក ប៊ីនឡាដិន ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ភាព​កា្លហាន​និង​កម្លាំង​របស់​ពួក​គេ។ មិន​ថា​ការ​ហ្វឹកហ្វឺន​របស់​កង​ទ័ព​ SEAL មាន​តម្លា​ភាព​ និង​សាធារណៈ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ចូលរួម​មួយ​ចំនួន​នៅ​តែ​មិន​អាច​តស៊ូ​បាន ហើយ​បាន​បោះ​បង់​ស្ទើរ​តែ​ ៧៥-៨០% នៅ​ពេល​បញ្ចប់​ការ​បណ្តុះបណ្តាល។

៦. កងទ័ពឥណ្ឌា

ទាហាន​ទាំង​អស់​ការ​ត្រូវ​បាន​ហ្វឹកហ្វឺន​ខ្លាំង​បំផុត​ដើម្បី​អភិវឌ្ឍ​គុណ​សម្បត្តិ​រាង​កាយ និង​ផ្លូវ​ចិត្ត​របស់​ពួកគេ។ ការ​ហ្វឹក​ហាត់​កាយ​សម្បទា​រួមមាន ការ​ហ្វឹក​ហាត់ កីឡា និង​ការ​ហែល​ទឹក។ ពួកគេ​ត្រូវ​បាន​បង្រៀន​ឱ្យ​ធ្វើ​ការ​ជា​ក្រុម​គ្រប់​ពេល​វេលា។

៥. កងទ័ព Shayetet 13 របស់​អ៊ីស្រាអែល

កងទ័ព Shayetet របស់​អ៊ីស្រាអែល គឺ​ជា​កម្លាំង​យោធា​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ហើយ​ក៏​ជា​កម្លាំង​ការពារ​ដ៏​សម្ងាត់​បំផុត​របស់​ប្រទេស​អ៊ីស្រាអែល។ ពួកគេ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​រយៈពេល ២០ ខែ។ ក្រៅ​ពី​ការ​ហ្វឹកហ្វឺន​អាវុធ​ធុន​ធ្ងន់ ពួកគេ​ត្រូវ​បាន​បង្រៀន​ពី​សិល្បៈ​ក្បាច់​គុន​ជាតិ​របស់​ប្រទេស​អ៊ី​ស្រា​អែល: Krav Maga ផងដែរ ។

៤. កងទ័ព MI6 របស់អង់គ្លេស

ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ជា​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អង់គ្លេស (SIS) ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កងទ័ព MI5 ។ ដូច​ដែល​ពាក្យ "វិន័យ" អ្នក​អាច​ស្រមៃ​គិត​ពី​ជីវិត​របស់​ចារ​កម្ម វា​ជា​រឿង​អាថ៌​កំបាំង លំបាក​ហើយ​វា​ពិត​ជា​ការងារ​ដែល​មាន​វិន័យ​ខ្ពស់​ខ្លាំង​ណាស់។

៣. កងទ័រព្យុះ Storm Corp របស់កូរ៉េខាងជើង

កូរ៉េខាងជើង​មិន​ដែល​បាន​ប្រកាស​ដោយ​បើក​ចំហ​ថា​នរណា​ជា​កង​ទ័ព​ព្យុះ ឬ​ក៏​របៀប​ដែល​ពួក​គេ​ធ្វើ​ការ​នោះ​ទេ ប៉ុន្ដែ​ការ​បណ្តុះ​បណ្តាល និង​វិន័យ​របស់​ពួកគេ​នឹង​ធ្វើ​ឱ្យ​អ្នក​​ព្រឺ​ឆ្អឹង​ខ្នង។ ពួក​គេ​ប្រយុទ្ធ​ជាមួយ​គូ​ប្រជែង ៣-១៥ នាក់​នៅ​ពេល​ដំណាល​គ្នា ដាល់​ដើម​ឈើ ៥ ០០០ ដាល់​ធុង​ដែក​រហូត​ដល់​ដៃ​របស់​ពួក​គេ​បែក​ហើយ​បន្ទាប់​មក​ដាល់​ទៅ​ក្នុង​អំបិល។ មនុស្ស​មួយ​ចំនួន​និយាយ​ថា អ្នក​មិន​អាច​ស្គាល់​ភ្នាក់​ងារ Storm Corp ដោយ​គ្រាន់​តែ​សម្លឹង​មើល​ភ្នែក​របស់​ពួក​គេ​បាន​ទេ ប៉ុន្តែ​អ្នក​អាច​ដឹង​ដោយ​ការ​ចាប់​ដៃ ដោយ​សារ​ដៃ​របស់​ពួក​គេ​រឹង​ដូច​ដុំ​ថ្ម។

២. កងទ័ព Spetsnaz របស់រុស្ស៊ី

ពួកគេ​ហ្វឹកហ្វឺន​កងទ័ព​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដោយ​ភាព​ងាយ​ស្រួល​បំផុត។ ផ្ទាំង​ថ្ម​បេតុង​មួយ​ត្រូវ​បាន​យក​ទៅ​វាយ​លើ​ពោះ​របស់​អ្នក​ហ្វឹក​ហាត់​ដោយ​មន្រ្តី​បញ្ជា ហើយ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហាញ​សញ្ញា​នៃ​ការ​ឈឺចាប់​នោះ​ទេ។

១. កងទ័ពវរជនអាហ្វ្រិកខាងត្បូង

កង​កម្លាំង​វរជន​អាហ្វ្រិក​ខាងត្បូង គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​ហ្វឹកហាត់​ផ្នែក​រាងកាយ និង​ផ្លូវចិត្ត។ ដើម្បី​អាច​ចូល​ទៅ​ក្នុង​ជំរុំ​ហ្វឹកហាត់​បាន អ្នក​ត្រូវ​ឆ្លងកាត់​ការ​ជ្រើសរើស​ដ៏​ស្វិត​ស្វាញ​មួយ​ដោយ​ត្រូវ​បង្អត់​អាហារ និង​ការ​គេង។ សិក្ខា​កាម​អនុវត្ត​ក្បាច់​គោ​ព្រៃ ទទួល​អាហារ​រៀងរាល់ ៥ ថ្ងៃ​ម្ដង ហើយ​ត្រូវ​ដេក​នៅ​ក្នុង​ទី​តាំង​ឈរ​ជើង។ ក្រៅ​ពី​នេះ​ពួក​គេ​ក៏​តម្រូវ​ឱ្យ​ឆ្លង​កាត់​ការ​លោត​ឆត្រ​យោង​ផងដែរ៕

ចុចអាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី