ប្រទេស​ ៣នេះ គ្មាន​ព្រលានយន្តហោះ​ទេ តែ​មាន​វិធី​ទៅ​ដល់​ទី​នោះ

  • 2017-12-08 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស រឿង​ដំបូង​ដែល​អ្នក​ប្រហែល​ជា​អាច​នឹង​ធ្វើ គឺ​ការ​កក់​សំបុត្រ​យន្តហោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន អ្នក​នឹង​មិន​អាច​ហោះ​ហើរ​ទៅ​ដល់​ផ្ទាល់​នោះ​ទេ។ អ្នក​ត្រូវ​ធ្វើ​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ណាមួយ​ ដែល​នៅ​ជិត​គោល​ដៅ​ដែល​អ្នក​ចង់​ទៅ និង​ត្រូវ​បន្ត​ដំណើរ​តាម​ផ្លូវ​គោក​ទៀត​ដើម្បី​ទៅ​ដល់​ប្រទេស​នោះ។

ជាក់​ស្តែង​ប្រទេស​ទាំង ៣​ខាង​ក្រោម​នេះ គឺ​ជា​ប្រទេស​ដែល​មិន​មាន​ព្រលានយន្តហោះ​នោះ​ទេ៖

១. រដ្ឋ​ ម៉ូណាកូ

រដ្ឋ ម៉ូណាកូ មាន​ចំនួន​ប្រជាជន​ត្រឹម ៣៨ ៥០០​នាក់ និង​ផ្ទៃដី​សរុប​ត្រឹម ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​មិន​អាច​សាងសង់​ព្រលាន​យន្ត​ហោះ​បាន។ អ្នក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលានយន្តហោះ​អន្តរជាតិ Nice Côte d’Azur របស់​ប្រទេស​បារាំង​ជាមុន​សិន និង​ត្រូវ​បន្ត​ដំណើរ​តាម​ឡាន​រយៈ​ពេល ២៥​នាទី​ទៀត​ដើម្បី​ទៅ​ដល់ ម៉ូណាកូ។

២. រដ្ឋ Liechtenstein

រដ្ឋ​ដែល​មាន​ប្រជាជន​និយាយ​ភាសា អាល្លឺម៉ង់ មួយ​នេះ​មាន​ផ្ទៃ​ដី​ត្រឹម ១៦០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ និង​មិន​មាន​ព្រលានយន្តហោះ​នោះ​ទេ។ ដើម្បី​ទៅ​ដល់​រដ្ឋ​នេះ អ្នក​ត្រូវ​ហោះ​ទៅ​កាន់​ព្រលានយន្តហោះ St. Gallen-Altenrhein របស់​ប្រទេស​ស្វីស​ដែល​មាន​ចម្ងាយ​ជិត ៤០​គីឡូម៉ែត្រ​ពី​រដ្ឋ​នេះ។

៣. រដ្ឋ Andorra

រដ្ឋ​តូច​បំផុត​ទី ៦​ក្នុង​ពិភពលោក​មួយ​នេះ​មាន​ផ្ទៃ​ដី​ត្រឹម ៤៦៨ គីឡូម៉ែត្រ​ដែល​អ្នក​អាច​ចំណាយ​ពេល​ត្រឹម ២៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ដំណើរ​ពី​ចុង​ម្ខាង​នៃ​រដ្ឋ​ទៅ​ចុង​ម្ខាង​ទៀត។ ដោយ​សារ​តែ​រដ្ឋ​នេះ​ស្ថិត​ក្នុង​ជ្រលង​ភ្នំ Pyreness ដែល​ជា​ហេតុ​មិន​អាច​សាងសង់​ព្រលានយន្តហោះ​បាន។ ប៉ុន្តែ​អ្នក​អាច​ទៅ​ដល់​ទី​នោះ​បាន​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​បារាំង ឬ​អេស្ប៉ាញ។ ហើយ​ជម្រើស​ដែល​ជិត​បំផុត​នោះ​គឺ អ្នក​ត្រូវ​ហោះ​ហើរ​ទៅ​កាន់​ព្រលានយន្តហោះ Girona-Costa Brava ក្នុង​ប្រទេស​អេស្ប៉ាញ​ជា​មុន​សិន​ដើម្បី​ទៅ​ដល់​ទី​នោះ៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី