សត្វ ៥​ប្រភេទ​រស់​បាន​យូរ​បំផុត មាន​ខ្លះ​អាច​រស់​បាន​៥​ជំនាន់​នៃ​ជីវិត​មនុស្ស

  • 2017-11-23 04:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ក៏​មិន​ខុស​ពី​មនុស្ស​ដែរ គឺ​មាន​ថ្ងៃ​កំណត់​ដែល​ត្រូវ​បាត់​បង់​ទៅ​វិញ តាម​បែប​ធម្មជាតិ គ្រាន់​តែ​សត្វ​ខ្លះ​អាច​រស់​បាន​ត្រឹម​ពេល​ខ្លី ឯ​ខ្លះ​ទៀត​អាច​រស់​បាន​ដល់​ជាង ៥០០​ឆ្នាំ​ឯ​ណោះ។ ខាង​ក្រោម​នេះ ជា​សត្វ ៥​ប្រភេទ ដែល​អាច​មាន​ជីវិត​វែង​បំផុត៖

១. លៀស​សមុទ្រ

លៀស​សមុទ្រ​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Arctica Islandica មាន​ដើម​កំណើត​នៅ​មហាសមុទ្រ​អាត្លង់ទិច​ខាង​ជើង អាច​មាន​ជីវិត​​ពី ៤០៥-៤១០​ឆ្នាំ ប៉ុន្តែ​មាន​របាយការណ៍​ស្រាវជ្រាវ​មួយ​ចំនួន បាន​អះ​អាង​ថា​វា​អាច​រស់​នៅ​ដល់​អាយុ​ច្រើន​បំផុត ៥០៧​ឆ្នាំ​ឯណោះ។

២. បាឡែន

បាឡែន​ដែល​ជា​ប្រភេទ​សត្វ​ដ៏​ធំ​ក្នុង​សមុទ្រ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា អាច​មាន​អាយុ​ប្រហែល ២០០​ឆ្នាំ។ ទោះ​បី​ការ​អះអាង​នេះ​មិន​ត្រូវ​បាន​ទទួល​យក​ស្រប​គ្នា ប៉ុន្តែ​តាម​ការ​អង្កេត​ទៅ​លើ​បាឡែន​មួយ​ចំនួន​ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ជាប់​ស្ន​ផលិត​តាំង​ពី​ឆ្នាំ​១៨៩០។ បូក​រួម​ជាមួយ​ការ​វិភាគ​ផ្សេង​ទៀត អ្នក​វិទ្យាសាស្រ្ត​អះ​អាង​ថា បាឡែន​អាច​មាន​អាយុ​ច្រើន​បំផុត​ពី ១៧៧​-២៤៥​ឆ្នាំ។

៣. អន្ទង់

តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ស្រាវជ្រាវ អន្ទង់​ដែល​ស្ថិត​ក្នុង​អំបូរ​មច្ឆា អាច​រស់​បាន​ដល់​អាយុ​លើស​ពី ១៥០​ឆ្នាំ ប្រសិន​បើ​គ្មាន​ការ​យាយី​ណា​​មួយ​ពី​សត្រូវ និង​ការ​បំពុល​បរិស្ថាន​ដែល​វា​រស់​នៅ។

៤. បង្កួយ Tuatara

បង្កួយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​បង្កួយ Tuatara ភាគ​ច្រើន​មាន​តែ​នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​ជា​ប្រភេទ​សត្វ​កម្រ​មួយ។ សត្វ​មួយ​ប្រភេទ​នេះ អាច​រស់​បាន​ពី​លើស​ពី១០០ឆ្នាំ រហូត​ពេល​ខ្លះ​អាច​លើស ២០០​ឆ្នាំ​ក៏​មាន។

៥. អណ្ដើក​យក្ស​នៃ​កោះ Galapagos

កោះ Galapagos ជា​ផ្នែក​មួយ​នៃ​ប្រទេស​អេក្វាឌ័រ ហើយ​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​ជា​កន្លែង​អភិរក្ស​អណ្ដើក​យក្ស។ អណ្ដើក​នៅ​លើ​កោះ​នេះ អាច​រស់​បាន​រហូត​ដល់ ១៩០​ឆ្នាំ៕

ចុចអានអត្ថបទ៖

ប្រភព៖ 10mosttoday   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី