រក​ឃើញ​សត្វ​កំពូល​ខ្ជិល​ទាំង៥ ដេក​លើស​ពី១០ម៉ោង​ក្នុង​មួយ​ថ្ងៃ

  • 2017-10-02 02:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​នៅ​លើ​ពិភពលោក​មាន​ច្រើន​ប្រភេទ​ផ្សេង​គ្នា និង​ទម្លាប់​ខុសៗ​គ្នា ដោយ​សត្វ​ខ្លះ​សកម្ម​រក​ចំណី​អាហារ​មិន​ឈប់ ឯ​សត្វ​ខ្លះ​ទៀត ខ្ជិល​រហូត​ដេក​មិន​ងើប​ដល់​ជាង ២០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ជីវិត​សត្វ បាន​ឲ្យ​ដឹង​ពី​កំពូល​សត្វ​ដេក​យូរ​បំផុត​ទាំង៥ មាន៖

១. ខ្លា​ឃ្មុំ​កូអាឡា

ខ្លា​ឃ្មុំ​មួយ​ប្រភេទ​នេះ ជា​សត្វ​ដេក​យូរ​បំផុត​លើ​លោក ដោយ​ចំណាយ​ពេល​បិទ​ភ្នែក​មិន​ធ្វើ​អ្វី​សោះ រហូត​ដល់ ២២​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ខ្លា​ឃ្មុំ​កូអាឡា ភ្ញាក់​ធ្វើ​សកម្ម​ភាព​រក​ចំណី ចម្អែត​ក្រពះ​ជា​មធ្យម​ត្រឹម ២​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

២. Sloth

Sloth គឺ​ជា​ថនិក​សត្វ​ដែល​ចាត់​ក្នុង​អម្បូរ​ Megalonychidae (​ម្រាម២​) ​និង​ Bradypodidae (​ម្រាម៣​)។ ហើយ ​Sloth មាន​ដល់ ​៦ ​ប្រភេទ​ឯ​ណោះ​ដែល​ភាគ​ច្រើន​នៅ​ព្រៃ​នៅ​អាមេរិក​ខាង​ត្បូង​ និង​កណ្ដាល។ សត្វ​មួយ​ប្រភេទ​នេះ​មិន​សូវ​ចុះ​ដី​ឡើយ ហើយ​ចំណាយ​ពេល​ដេក​សំកាំង​លើ​ដើមឈើ​ប្រហែល ១៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ Sloth ក៏​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​មាន​ដំណើរ​យឺត​បំផុត​ផង​ដែរ។

​៣. ពង្រូល Armadillo

ពង្រូល​មួយ​ប្រភេទ​នេះ មាន​វត្ត​មាន​នៅ​ទ្វីប​អាមេរិក ហើយ​ជា​សត្វ​ម្យ៉ាង​មើល​ទៅ​ស្អាត​ប្លែក​ភ្នែក ព្រោះ​ស្នូក​ដូច​អាវ​ក្រោះ​នៅ​លើ​ខ្នង​របស់​វា។ ជា​ទូទៅ ពង្រូល Armadillo ដេក​ប្រហែល ១៩ម៉ោង​ក្នុង​មួយ​ថ្ងៃ។

៤. កណ្ដុរ Opossum

កណ្ដុរ​មួយ​ប្រភេទ​នេះ មាន​ដើម​កំណើត​មក​ពី​ប្រទេស​កាណាដា។ កណ្ដុរ Opossum ដេក​ប្រហែល ១៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

៥. សត្វ Lemur

Lemur ជា​ប្រភេទ​សត្វ​ម្យ៉ាង​នៅ​ម៉ាដាហ្គាស្កា ហើយ​មាន​កាយវិការ​ស្រដៀង​សត្វ​ស្វា​ដែរ ដោយ​រស់​នៅ​តាម​ដើម​ឈើ​នានា។ ជា​ធម្មតា Lemur ដេក​ ១៦ម៉ោង​ក្នុង​មួយ​ថ្ងៃ៕

ចុចអានអត្ថបទ៖

ប្រភព៖ liveanimalslist   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី