មក​ស្គាល់​សត្វ​រត់​លឿន​បំផុត​លើ​ផែនដី ល្បឿន ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

  • 2017-09-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន តែង​គិត​ថា កង់ហ្គូរូ ជា​សត្វ​ដែល​រត់​លឿន​បំផុត ប៉ុន្តែ​តាម​ពិត​គឺ ឈីតាហ្វ​(CHEETAH) ឯណោះ​ទេ ដែល​មាន​ល្បឿន​លឿន​ដាច់​គេ​លើ​ផែន​ដី ហើយ​អាច​បង្កើន​ល្បឿន​តាម​រយៈ​ការ​រត់​រហូត​ដល់ ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

​​

​ឈីតាហ្វ គឺ​ជា​ប្រភេទ​ពូជ​ឆ្មា​ម៉្យាង​ដែល​មាន​ទំហំ​ខ្លួន​ធំ មាន​ស្នាម​អុច​ខ្មៅៗ​ពេញ​ដងខ្លួន ស្រដៀង​ទៅ​នឹង​ខ្លាដំបង​ដែរ ប៉ុន្តែ​ឈីតាហ្វ​មិនមែន​ជា​អំបូរ​នៃ​សត្វ​ខ្លាទេ។ ឈីតាហ្វ ភាគ​ច្រើន​រស់​នៅ​ទ្វីប​អាហ្វ្រិក និង​តំបន់​មជ្ឈិម​បូព៌ា។

ឈីតាហ្វ គឺ​ជា​សត្វ​ដែល​រត់​បាន​លឿន​ជាង​គេ​បំផុត​នៅ​លើ​ដី ក្នុង​ល្បឿន​ចន្លោះពី ១១២ ដល់​ ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ស្មើ​នឹង​​ប្រមាណ​បី​ដង​នៃ​ល្បឿន​របស់ Usain Bolt ម្ចាស់​កំណត់​ត្រា​រត់​ល្បឿន​ពិភពលោក។ វា​អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០ គីឡូម៉ែត្រ ក្នុង​ពេល​ត្រឹម​តែ ៣ វិនាទី​ប៉ុណ្ណោះ៕

ចុចអាន​អត្ថបទ៖

ប្រភព៖ twistedsifter   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី