មក​ស្គាល់ សត្វ​ស្លាប​ ៨​ប្រភេទ​ជិត​ផុត​ពូជ​លើ​ផែន​ដី​ កំពុង​សម្ងំ​រក្សា​ជីវិត​នៅ​កម្ពុជា

  • 2017-07-06 02:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ស្លាប​ ៨​ប្រភេទ​ ត្រូវ​បាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ ( WCS) ​ស្រាវ​ជ្រាវ​ និង​សិក្សា​រក​ឃើញ​ថា ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​បំផុត នៅ​លើ​ផែន​ដី​ថែម​ទាំង​ជិត​ផុត​ពូជ កំពុង​សម្ងំ​រស់​នៅ​ប្រទេស​កម្ពុជា​។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​សត្វ​ស្លាប​ដែល​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​រក​ឃើញ​នៅ​កម្ពុជា៖​

១. សត្វ​ទា​ព្រៃ​ស្លាប​ស

សំបុក​ទាព្រៃ​ស្លាប​ស​នេះ ស្ថិតនៅ​ក្នុង​ប្រហោង​ដើម​គគីរ ដែល​មាន​កម្ពស់​ប្រមាណ ១២​ម៉ែត្រ​ពី​ដី និង​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រយ៉ោង ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ទា​ព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួកវា​នៅ​បន្ត ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដង ព្រែក និង​ការ​បរបាញ់​ជាដើម។ ទា​ព្រៃ​ស្លាប​ស មាន​ចំនួន​ចន្លោះ ២៥០ ដល់ ១០០០​ ក្បាល​នៅ​លើ​សាកលលោក និង​មាន​វត្តមាន​តិចតួច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

២. សត្វ​ត្រដក់​តូច

ត្រដក់​តូច​នេះ មាន​កម្ពស់​រហូត​ដល់ ១៣០​សង់ទីម៉ែត្រ ហើយស្លាប​ទាំង សងខាង​របស់​វា​មាន​ប្រវែង ជាង​២​ម៉ែត្រ។ ទោះ​បីជា​ចំនួន​របស់​ត្រដក់​តូច​នៅលើ​ពិភពលោក​ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មាន​ជាង១ម៉ឺន​ក្បាល ប៉ុន្តែ​ចំនួន​នេះ កំពុងតែ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី។ ដូច្នេះ​ហើយ វាត្រូវ បាន​គេចាត់​ទុក​ថា ជា​ប្រភេទ​ងាយ​រងគ្រោះ​ជា​សា​កលនៅលើ​បញ្ជី​ក្រហម​របស់ អង្គការ IUCN ។

៣.កូន​សត្វ​ក្ងោកទេព

សត្វខ្សឹប ឬ ក្ងោកទេព ជាប្រភេទ​សត្វ​រង​គ្រោះ​ជិតផុត​ពូជ​បំផុត​​ក្នុង​លោក ខណៈ​ចំនួន​របស់​វា​នៅ​ទូទាំង​ពិភពលោក មាន​​មិន​ដល់ ៨០០ក្បាលនោះទេ។ កម្ពុជា គឺជា​ប្រទេស​ដ៏សំខាន់​​បំផុត​មួយ ដើម្បី​អភិរក្ស​សត្វខ្សឹប​នេះកុំ​ឲ្យ​បាត់បង់ ​ពោល​គឺ​ចំនួន​សត្វខ្សឹប​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១២ មាន​ប្រមាណ ៤៣២ក្បាល ច្រើន​ជាង​ប្រទេស​នានា។ ក្នុង​នោះ​ ទីជម្រក​វាលស្មៅ​នៃ​តំបន់​ទំនាប​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ ​ជា​កន្លែង​ដែល​​មាន​សត្វ​ខ្សឹប​រស់​នៅ​ច្រើន​ជាងគេ​បង្អស់​នៅលើ​សាកល​លោក និង​ជា​កន្លែង​ដ៏​សំខាន់​បំផុត សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​ពួកវា។ នេះ​បើ​តាម​របាយការណ៍​អង្គការ WCS។

៤. ត្រយ៉ងយក្ស

៥. ក្ងោក

៦. ត្រដក់ធំ

៧. ត្មាត

៨. ត្រយ៉ងចង្កំកស

ចុចអានអត្ថបទពាក់េព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី