​សាច់​​សត្វ​ ​១០ ​ប្រភេទ​ដែល​​ព្រះ​ពុទ្ធ​​ហាម​មិន​​​ឲ្យ​​​បរិភោគ​​ដាច់​ខាត​​

  • 2017-04-27 03:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​​ ​ព្រះ​​ពុទ្ធ​​​សមណគោតម​នៃ​យើង​ ​ទ្រង់​​​តែង​ប្រៀន​ប្រដៅ​មនុស្ស​អោយ​ប្រព្រឹត្ត​តែ​​អំពើ​ល្អ​ ​មិន​សម្លាប់​ជីវិត​គេ​ ឬ សម្លាប់​ជីវិត​សត្វ​នានា​ជា​ដើម​។​ ​ក្នុង​នោះ​ ព្រះ​ពុទ្ធ​ក៏​បាន​ចែង​​ជា​បទ​បញ្ញត្តិ​មួយ​ដែល​ហាម​មិន​អោយ​​ភិក្ខុ សាម​ណេរ ​អ្នក​រក្សា​សីល​ទាន​ ឬ ​គោរព​ព្រះ​ពុទ្ធ​សាសនា​បរិភោគ​សាច់​សត្វ​ចំនួន​​១០​​​​យ៉ាង​​នោះ​ឡើយ​​​​។​ ​

បើ​តាម​ការ​លើក​ឡើង​របស់​លោក​​អាចារ្យ​​​ ​សួង​ វុទ្ធី​បាន​អោយ​ដឹង​ថា​​ ចំពោះ​សាច់​ដែល​ព្រះ​ពុទ្ធ​ ​ទ្រង់​ហាម​ឃាត់​នោះ​គឺ​​លោក​អោយ​ឈ្មោះ​ថា​ "អកប្បិយមំសៈ" ​ដែល​មាន​ន័យ​​ថា​ សាច់​ដែល​មិន​គួរ​បរិភោគ​។​​ មូល​ហេតុ​គឺ​ដោយ​សារ​សត្វ​ទាំង​នោះ​ជា​ប្រភេទ​សត្វ​កម្រ​ និង ​ជា​សត្វ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់​នៅ​របស់​មនុស្ស​ថែម​ទៀត​ផង​​។ ​ខាង​ក្រោម​នេះ​គឺ​ជា​សាច់​ទាំង​១០​ប្រភេទ​ដែល​ព្រះ​ពុទ្ធ​​ហាមឃាត់​៖​​​

១. សាច់​មនុស្ស

២. សាច់​ដំរី

៣. សាច់​សេះ

៤. សាច់​ឆ្កែ

៥. ​សាច់​ពស់

៦. សាច់​រាជ​សីហ៍

៧. សាច់​ខ្លា​ធំ

៨. សាច់​ខ្លា​ដំបង

៩. សាច់​ខ្លា​ឃ្មុំ

១០. សាច់​ខ្លា​រខិន​​

អត្ថបទ៖ ចន្ថា