ជឿអត់? សត្វ​​ឆ្លាត​​បំផុតទាំង១២​លើ​​ផែនដី ជ្រូក​ជាប់​លេខ​៣​

  • 2014-11-18 22:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​សត្វ​ទាំង​អស់​​ ប្រិយមិត្ត​​ប្រហែល​​ជា​គិត​ថា ទន្សាយ ជា​សត្វ​​ឆ្លាតជាងគេ​ហើយ។ ប៉ុន្តែ​ធាតុ​ពិត ក្នុង​ចំណោម​សត្វ​ឆ្លាត​បំផុត​ទាំង​១២ លើ​ភព​ផែនដី វា​មិន​បាន​ជាប់​ក្នុង​តារាង​​ទេ។ ចំណែក​​ជ្រូក​ដែលគេ​គិត​ថា​​ ជា​សត្វ​ខ្ជិលច្រអូស ហើយ​ល្ងង់​​នោះ បែរ​ជា​ជាប់​​​​លេខ៣​ទៅ​វិញ។

 

 

តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា ជ្រូក​វ័យ​កណ្ដាល អាច​មាន​កម្រិត​ភាព​វ័យ​ឆ្លាត ស្មើ​នឹង​ក្មេង​អាយុ​៣​ឆ្នាំ។ បើ​ជ្រូក​ជាប់​លេខ៣ តើ​សត្វ​អ្វី​ឆ្លាត​ជាងគេ?

 

គេហទំព័រ The Richest បង្ហាញ​ថា មនុស្ស​ជា​សត្វ​មាន​ប្រាជ្ញា​​ខ្លាំង​ជាងគេ​លើ​លោកនេះ។ មនុស្ស​​មាន ព្រហ្មវិហារ​ធម៌ ចេះ​គិត​ពិចារណា​រក​ហេតុផល ចេះ​ស្រលាញ់ ចេះ​ស្អប់ អាណិត​អាសូរ ចេះ​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង ហើយ​មិន​មាន​អ្វី​ថា មនុស្ស​ធ្វើ​មិន​បាន​នោះ​ទេ។

 

ចំណែក​ស្វាឪ ជា​សត្វ​ស្ថិត​នៅ​លេខ​រៀង​ទី​២ ព្រោះ​វា​មាន​ហ្សែន​ដូច​មនុស្ស​ដល់​​ទៅ​៩៨%។ លេខ​៤​បាន​លើ​ត្រី​ដូហ្វីន​ច្រមុះ​ដប លេខ៥​បាន​លើ​ឆ្កែ លេខ​៦​បាន​លើ​ត្រីមឹក លេខ៧​បាន​លើ​ដំរី លេខ​៨​​បាន​លើ​ឆ្មា លេខ៩​បាន​លើ Raccoon លេខ​១០​បាន​លើ​ក្អែក លេខ​១១​កំប្រុក លេខ​១២​បាន​លើ​កណ្ដុរ៕

 

 

ឆ្កែ​នេះ​ចេះ​សណ្ដំ​ចិត្ត​មនុស្ស ជឿ​អត់​?

 

ទាយ​មើល​ថា ដំរី​នេះ​អាច​មាន​ជីវិត​អត់?

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Therichest