ឆ្កែ​នេះ​ចេះ​សណ្ដំ​ចិត្ត​មនុស្ស ជឿ​អត់​?

  • 2014-11-17 19:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្កែ​​ឈ្មោះ​ថា Princess មួយ​ក្បាល​​ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ឆ្កែ​សណ្ដំ​ចិត្ត​មនុស្ស​តែ១​គត់ នៅ​លើ​ពិភពលោក ហើយវាបាន​បង្ហាញ​ជំនាញ​សណ្ដំ ​​លើ​ឆាក​​សម្ដែង​អស់​ពេល​ពីរ​ឆ្នាំ​មកហើយ។ ​

 

 

បើ​យោង​តាម​នាង Lennon ជា​ម្ចាស់​បាន​ឱ្យ​ដឹង​ថា Princess អាច​ធ្វើ​ឱ្យ​មនុស្ស​ងងុយគេង តាម​រយៈ​ការ​សម្លឹង​ភ្នែក ដែល​មិន​ទាន់​មាន​ឆ្កែ​ណា ​អាច​ធ្វើ​បាន​នៅ​ឡើយ​។ "បើ​តាម​ខ្ញុំ​ដឹង វា​ជា​សុនខ​ចេះ​សណ្ដំ​ចិត្ត​មនុស្ស​តែ​មួយ​គត់​នៅ​អង់គ្លេស ថែម​ទាំង​លើ​ពិភពលោក​ផង​ដែរ"។

 

ទោះបីជា​យ៉ាងណា ក្រោយ​ទទួល​បាន​ដំណឹង​នេះ មនុស្ស​ជាច្រើន​​​ហាក់​មាន​ការសង្ស័យ។ "គេ​អត់​ជឿ​ថា ឆ្កែ​អាច​ធ្វើ​រឿង​អីចឹង​ទេ តែ​ពេល​ឃើញ​ផ្ទាល់ ទើបពួកគេ​​ភ្ញាក់​ផ្អើល រក​និយាយ​មិន​ចេញ។ ពួកគេ​​ថា វា​ជា​តុក្កតា​មិន​មែន​ជា​ឆ្កែ​ពិត​ទេ"។

 

យ៉ាងណា​អ្នក​ជំនាញ​ខាង​សត្វ​ឆ្កែ បាន​បដិសេធន៍​អំពី​រឿង​នេះ។ លោក Stan Rawlinson ថា ឆ្កែ​អាច​បន្ធូរ​អារម្មណ៍​មនុស្ស​បាន តែ​មិន​អាច​សណ្ដំ​មនុស្ស​បាន​ឡើយ។ " វា​ជា​អ្វី​ដែល​​ម្ចាស់​ឆ្កែ ជា​អ្នក​សណ្ដំ​តាម​រយៈ​សកម្មភាព និង​សំឡេងទៅវិញ​ទេ មិន​មែន​ឆ្កែ​ឡើយ"។

 

 

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​នាង Lennon ជា​ក្មួយ​ស្រី​របស់​លោក Hugh Lennon ដែល​ជា​​​​មនុស្ស​ដំបូង​គេ​បង្កើត​កម្មវិធី ​ Hypnodog Show ជាមួយ​សត្វ​ចិញ្ចឹម​ឈ្មោះ Oscar របស់​គាត់ ក្នុង​ឆ្នាំ​១៩៨៩។ ពូ​របស់​នាង ​បាន​ចូលនិវត្តន៍ ដោយសារ​បញ្ហា​សុខភាព តែ​លោក​នៅ​តែ​បន្ត​ឱ្យ​កម្មវិធី​មួយ​នេះ​ដដែល។ ​

 

នាង Lennon និយាយ​ថា៖ "​ខ្ញុំ​បាន​ជួយ Hugh ផ្នែក​ភ្លើង និង​ភ្លេង ពេល​ខ្ញុំ​នៅ​​តូច ដូច្នេះ​ខ្ញុំ​បាន​ឃើញ​​សកម្មភាព​រាប់​រយ មុន​ពេល​ខ្ញុំ​រៀន​​ចេះ"។

 

ពេល​នេះ Lennon និង Princess កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​អង់គ្លេស ហើយ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ តាម​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ហើយ​នាង​នឹង​ទៅ​ឌូបៃ អូស្ត្រាលី​ឆ្នាំ​ក្រោយ៕

 

រួមភេទ​រួច​ហើយ ​ដល់​ពេល​ជិត​យក​កូន ទើប​ដឹង​ថា​បុរស​សង្សារ​ជា​ស្រី​ តែ… 

 

ដោយ​សារ​ភាព​ស្មោះ​ត្រង់ ​​តា​​​សុំ​ទាន​​ម្នាក់ ​ទទួល​ប្រាក់ ១០០០ ដុល្លារ

 

ប្រែ​សម្រួល ៖ អ៊ុំ សុភក្តិ ប្រភព៖ Odditycentral