ដោយ​សារ​ភាព​ស្មោះ​ត្រង់ ​​តា​​​សុំ​ទាន​​ម្នាក់ ​ទទួល​ប្រាក់ ១០០០ ដុល្លារ

  • 2014-11-16 18:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honesty Is The Best Policy ជា​ពាក្យ​ស្លោក​​មួយ​ដែល​មនុស្ស​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​ជា​ញយ​ដង​។ មួយ​ឃ្លា​នេះ​ចង់​បាន​ន័យ​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា​ភាព​ស្មោះ​ត្រង់​គឺ​ជា​ដុំ​មាស​ដ៏​មាន​តម្លៃ ដែល​​យើង​រាល់​គ្នា​ត្រូវ​តែ​មាន។ព្រោះ​តែ​ភាព​ស្មោះ​ត្រង់​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​លោក​តា​​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សុំទាន​  ទទួល​បាន​ប្រាក់​ចំនួន ១០០០ ដុល្លារ​ ដោយ​សារ​តែ​គាត់​រើស​បាន​កាបូប​របស់​បុរស​ម្នាក់ ​​ហើយ​យក​ទៅ​អោយ​បុរស​នោះ​វិញ។

 

 

តាម​ការពិត​ទៅ​​​បុរស​ដែល​ជ្រុះ​កាបូប​នោះ​គឺ​ធ្វើ​ជា​ធ្លាក់​នោះ​ទេ ដោយ​គាត់​រួម​នឹង​មិត្ត​ភក្តិ​ម្នាក់​ទៀត​ចង់​ពិសោធ​រក​​អ្នក​សុំទាន​ឬ​ជន​ដែល​គ្មាន​ផ្ទះ​សម្បែង​ណា​ដែល​ស្មោះ​ត្រង់​បំផុត ហើយ​នឹង​ផ្ដល់​ប្រាក់​​​តប​ស្នង​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​​ពួក​គេ​។

 

រយៈ​ពេល​៥ថ្ងៃ​មក​ហើយ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ធ្វើ​ពិសោធ​បែប​នេះ ​​ដោយ​ម្នាក់​ជា​អ្នក​លួច​ថត​វីដេអូ  តែ​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​សុំទាន​ស្មោះ​ត្រង់​សោះ។ រហូត​ដល់​ថ្ងៃ​ទី​៥ទើប​ជួប​លោក​តា​ម្នាក់​ដែល​សឹង​តែ​គ្មាន​ប្រាក់​ទិញ​បាយ​ហូប​។ គាត់​មាន​ភាព​ស្មោះ​ត្រង់​បំផុត​ ដោយ​ក្រោយ​ពេល​រើស​បាន​កាបូប​បុរស​នោះ​ទាំង​មិន​ទាន់​បាន​បើក​មើល​​ថា​​ក្នុង​កាបូប​មាន​លុយ​ឬ​អត់​នោះ​ទេ ហើយ​ក៏​បាន​​ស្រែក​ហៅ​​​ប្រាប់​​ថា​គាត់​បាន​ជ្រុះ​កាបូប។

 

លោក​តា​សឹង​តែ​ស្រក់​ទឹក​ភ្នែក​ពេល​ដែល​បុរស​ទាំង​ពីរ​ឲ្យ​ប្រាក់​ចំនួន ១០០០ ​ដុល្លារ​សម្រាប់​ភាព​ស្មោះ​ត្រង់​ដែល​កម្រ​នឹង​មាន​បែប​នេះ៕  ​ចង់​ដឹង​កាន់​តែ​ច្បាស់​មើល​វីដេអូ​​​ទាំង​អស់​គ្នា៖

 

 

តើ​មិត្ត​ទាំង​អស់​គ្នា​នឹង​មាន​ភាព​ស្មោះ​ត្រង់​បែប​នេះ​ដែរ​អត់?

 

អាន៖ ចុម… អ្នកសុំ​ទាន មាន iPhone ប្រើ!

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត ប្រភព៖ asiantown

អត្ថបទពេញនិយម