ណែ​នាំ​ឲ្យ​ស្គាល់ សត្វ​យឺត​បំផុត​លើ​លោក ដំណើរ​យឺត​ជាង​ខ្យង និង​អណ្ដើក

  • 2017-08-28 02:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា ប្រហែល​ជា​គិត​ថា ខ្យង ឬ​អណ្ដើក​ជា​សត្វ​មាន​ដំណើរ​យឺត​បំផុត ប៉ុន្តែ​ធាតុ​ពិត​គឺ​មិន​មែន​នោះ​ទេ។ សត្វ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​យឺត​ជាង​គេ​បំផុត​គឺ Sloth ដែល​មាន​វត្តមាននៅព្រៃ​អាមេរិក​ខាង​ត្បូង​ និង​កណ្ដាល។

Sloth គឺ​ជា​ថនិក​សត្វ​ដែល​ចាត់​ក្នុង​អម្បូរ​ Megalonychidae (​ម្រាម២​) ​និង​ Bradypodidae (​ម្រាម៣​)។ ហើយ ​Sloth មាន​ដល់ ​៦ ​ប្រភេទ​ឯ​ណោះ​ដែល​ភាគ​ច្រើន​នៅ​ព្រៃ​នៅ​អាមេរិក​ខាង​ត្បូង​ និង​កណ្ដាល។ Sloth ​មាន​ប្រវែង​បណ្ដោយ​ពី​ ៥០ ​ទៅ​ ៧០សង់​ទី​ម៉ែត្រ​។

ជា​ទូ​ទៅ​ Sloth ស៊ី​ដេក កើតកូន​និង​ងាប់​នៅ​លើ​ដើម​ឈើ​តែ​ម្តង​។ ស្លឹក​ឈើ​គឺ​ជា​ចំ​ណី​របស់​វា​ ក្រៅ​ពី​នេះ​មាន​ផ្លែឈើ​ សត្វ​ល្អិត​និង​រុក្ខ​ជាតិ​ជា​ដើម​។ Sloth ​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​ទី​១​ក្នុង​បញ្ជី​តា​រាង​សត្វ​ដែល​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​របស់​គេ​ហ​ទំ​ព័រ​ The Mysterious World។ ខាង​ក្រោម​នេះ​ជាលក្ខណៈ​ធម្មជាតិ​របស់​សត្វ​កំពូល​យឺត​ជាង​គេ​ក្នុង​លោក Sloth៖

  • Sloth ​ដេក​ពី​ ១៥ ​ម៉ោង​ទៅ​ ១៨ ​ម៉ោង​ក្នុង​១​ថ្ងៃ
  • ល្បឿន​អតិ​បរ​មា​លើ​ដី​ប្រវែង​៣​ម៉ែត្រ​ក្នុង​រយៈ​ពេល​១​នាទី​និង​ ៤,៥ ​ម៉ែត្រ​បើ​មាន​សត្វ​កំណាច​មក​ក្បែរ​វា​
  • ១​អា​ទិត្យ​ចុះ​ពី​ដើម​ឈើ​ម្តង​ដើម្បី​នោម​ និង​ជុះ

សត្វ​យឺត​បំផុតទាំង ៩ផ្សេង​ទៀត​មាន៖

#២ ផ្កាយ​សមុទ្រ​

#៣ ខ្យង​ Garden Snail

#៤ ​អណ្តើក​

#៥ ខ្លា​ឃ្មុំ​កូអាឡា ​

#៦ ខ្យង​ក្ដក់​ Banana Slug

#៧ សេះ​សមុទ្រ​

#៨ សត្វ​រញី ​

#៩ ល្មូន​ Gila

#១០ តោ​សមុទ្រ។

ចុចអាន​អត្ថបទ៖

ប្រភព៖ themysteriousworld   ប្រែសម្រួល៖ សិរី​បុទ្រ

អត្ថបទថ្មី