ក្រុង​មាន​សុវត្ថិភាព​បំផុត​ទាំង៣ លើ​លោក សុទ្ធតែ​ស្ថិត​ក្នុង​ទ្វីប​អាស៊ី

  • 2017-12-10 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី The Economist របស់​ចក្រភព​អង់គ្លេស បាន​បញ្ចេញ​របាយការណ៍​ថ្មី បង្ហាញ​ពី​ទីក្រុង ៦០ ដែល​មាន​សុវត្ថិភាព​បំផុត​លើ​លោក​ប្រចាំ​ឆ្នាំ​២០១៧។ ក្នុង​ចំណោម​នោះ ចំណាត់​ថ្នាក់​កំពូល​ទាំង​៣ សុទ្ធតែ​ជា​ទីក្រុង​នៅ​អាស៊ី រួម​មាន តូក្យូ សាំងហ្គាពួរ និង​អូសាការ។

ប្រជាជន​នៅ​តូក្យូ

បើ​តាម​ចំណាត់​ថ្នាក់​របស់ The Economist ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ទីក្រុង​តូក្យួ ប្រទេស​ជប៉ុន ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ទីក្រុង​មាន​សុវត្ថិភាព​បំផុត​លើ​លោក​ដោយ​ទទួល​បាន​ពិន្ទុ ៨៩,៨០។ ចំណែក​​ទីក្រុង​សាំងហ្គាពូរ ប្រទេស​សិង្ហបុរី បាន​តាម​ពី​ក្រោយ​ក្នុង​ចំណាត់​ថ្នាក់​លេខ២ ទទួល​បាន​ពិន្ទុ ៨៩,៦៤។ ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុង​អូសាកា ប្រទេស​ជប៉ុន ដែល​មាន​ពិន្ទុ​សរុប ៨៨,៨៧។

បើ​គិត​លើ​ទីក្រុង​អាស៊ាន​ដែល​ជាប់​ក្នុង​ចំណាត់​ថ្នាក់​នេះ​មាន សាំងហ្គាពូរ ប្រទេស​សិង្ហបុរី(ចំណាត់​ថ្នាក់​លេខ២) កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី (ចំណាត់​ថ្នាក់​លេខ៣១) បាងកក ប្រទេស​ថៃ​ថៃ (ចំណាត់​ថ្នាក់​លេខ៤៩) ហូជីមិញ ប្រទេស​វៀតណាម (ចំណាត់​ថ្នាក់​លេខ​៥៦) និង​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី (ចំណាត់​ថ្នាក់​លេខ៥៧)។ ចំណែក​ក្រុង​ផ្សេង​ទៀត មិន​មាន​ក្នុង​ចំណាត់​ថ្នាក់​នេះ​ឡើយ។

ចំណាត់​ថ្នាក់​ក្រុង​ទាំង៦០

ចំណាត់​ថ្នាក់​នេះ វាយ​តម្លៃ​ដោយ​ផ្អែក​ទៅ​លើ សុវត្ថិភាព​ផ្នែក​បច្ចេកវិទ្យា សុវត្ថិភាព​សុខភាព សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន៕

ចុចអានអត្ថបទ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី