មាន​អ្វី​កើត​ឡើង ពេល​ចិន​សង់​ផ្លូវ តែ​ម្ចាស់​អគារ​​មិន​ព្រម​រើ?

  • 2017-12-07 07:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ ទី​២​ខែ​ធ្នូ​ឆ្នាំ ២០១៧ ម្ចាស់​អាគារ​មួយ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង Harbin ប្រទេស​ចិន​ បាន​បដិសេធ​មិន​ព្រម​លក់​អាគារ​របស់​ខ្លួន​តាម​សំណើ​របស់​អ្នក​រៀប​ចំ​សណ្ដាប់​ធ្នាប់​ក្រុង​ដើម្បី​សាង​សង់​មហាវិថី​។

អ្នក​រៀប​ចំ​សណ្ដាប់​ធ្នាប់​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ក្នុង​ការ​សាង​សង់​មហាវិថី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ ដោយ​សារ​តែ​ម្ចាស់​អាគារ​ចំណាស់​នេះ​រឹង​ក្បាល​មិន​ព្រម​រើ​ចេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គម្រោង​ការ​នៃ​ការ​សាង​សង់​ត្រូវ​បាន​ផ្លាស់​ប្ដូរ។

ជា​ចុង​ក្រោយ អ្នក​រៀប​ចំ​ផែន​ការ​បាន​ផ្លាស់​ប្ដូរ​គម្រោង​ការ​សាង​សង់​មហាវិថី​ទាំងស្រុង និង​បាន​សម្រេច​ចិត្ត​សាង​សង់​ផ្លូវ​ចំនួន ២​ខ្សែ​វាង​អាគារ​ចំណាស់​នេះ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​ភាព​ស្រស់​ស្អាត ប៉ុន្តែ​វា​មិន​អាច​ជួយ​សម្រួល​ដល់​ចរាចរ​ក្នុង​ក្រុង​បាន​ច្រើន​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី