បង់លុយ១ម៉ឺនរៀល ចូលសួនសត្វមើលផេនឃ្វីន ពេលចូលទៅដល់ហួសចិត្តគ្រប់គ្នា
- 2017-12-05 07:03:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង់លុយ១ម៉ឺនរៀល ចូលសួនសត្វមើលផេនឃ្វីន ពេលចូលទៅដល់ហួសចិត្តគ្រប់គ្នា
ចន្លោះមិនឃើញ
សួនសត្វ Guishan ក្នុងប្រទេសចិនបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មមួយពីឱកាសសម្រាប់ភ្ញៀវចូលមើលមើលសត្វដ៏កម្រដូចជា អូទ្រីស ក្រពើ ស្វា និង សត្វផេនឃីន ក្នុងតម្លៃត្រឹមតែ ១ម៉ឺនរៀល (១៥ យ័ន) ប៉ុណ្ណោះ។
ភ្ញៀវជាច្រើននៅក្នុងទីក្រុង Yulin បានផ្ដុំគ្នានៅមុខសួនសត្វនិងកាន់កាមេរ៉ាគ្រប់ដៃ ដើម្បីមកទស្សនានិងផ្ដិតយកទិដ្ឋភាពនៃសត្វដ៏កម្ររួមទាំង មាន់ ក្ងោក និង អណ្ដើកផងដែរ។
ប៉ុន្តែពេលចូលទៅដល់ គ្រប់គ្នាហួសចិត្តនឹកស្មានមិនដល់ ដោយសារតែសត្វផេនឃ្វីនទាំងនោះគឺជាសត្វជ័រដែលគេបានដាក់ពង្រាយពាសពេញអាងទឹក។
គួរបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ ដែលសួនសត្វបោកប្រាស់អ្នកទស្សនាបែបនេះ។ កាលពីខែ កញ្ញាកន្លងទៅ សួនសត្វដ៏ល្បីមួយក្នុងទីក្រុង Nantong ក៏ធ្លាប់បោកប្រាស់ពីការបង្ហាញខ្លាឃ្មុំទឹកកកជ័រស្រដៀងនេះផងដែរ៕
ចុចអាន៖
រកឃើញកំណត់ត្រា អាយុកាលជាង២០០ឆ្នាំ លាក់ក្នុងរូបចម្លាក់ព្រះយេស៊ូ បង្កប់រឿងរ៉ាវ គួរឲ្យភ្ញាក់ផ្អើល
លួចរថយន្តទំនើបបានហើយ តែចុងក្រោយត្រូវចាប់ខ្លួនដោយសារអត់លុយចាក់សាំង (វីដេអូ)
នៅមិននៅ ទៅចាក់សាក់គ្រាប់ភ្នែក ចុងក្រោយទើបវេទនាខ្លាំង ចង់វះគ្រាប់ភ្នែកចេញ