រកឃើញកំណត់ត្រា អាយុកាលជាង២០០ឆ្នាំ លាក់ក្នុងរូបចម្លាក់ព្រះយេស៊ូ បង្កប់រឿងរ៉ាវ គួរឲ្យភ្ញាក់ផ្អើល
- 2017-12-05 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកំណត់ត្រា អាយុកាលជាង២០០ឆ្នាំ លាក់ក្នុងរូបចម្លាក់ព្រះយេស៊ូ បង្កប់រឿងរ៉ាវ គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្ដាររូបចម្លាក់ព្រះយេស៊ូ នាសតវត្សទី១៨ នៅក្នុងប្រទេសអេស្ប៉ាញ បានប្រទះឃើញកំណត់ត្រាដ៏អាថ៌កំបាំងមួយសនឹ្លក នៅក្នុងរូបចម្លាក់នោះ ដែលមានបង្កប់រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលជាច្រើន។
កំណត់ត្រាដែលសរសេរដោយដៃនោះ ត្រូវបានគេរក្សាទុកនៅក្នុងរូបចម្លាក់ព្រះយេស៊ូខាងលើ តាំងពីឆ្នាំ១៧៧៧ មកម្ល៉េះ។ វាត្រូវបានចុះហត្ថលេខាដោយ លោកអាចារ្យ Joaquin Minguez នៃព្រះវិហារ Burgo de Osma នៅពេលនោះ។
បន្ទាប់ពីត្រូវបានគេលាក់ទុកអស់រយៈពេល ជិត២៥០ឆ្នាំ នៅទីបំផុតកំណត់ត្រាមួយច្បាប់នោះ ក៏ត្រូវបានរកឃើញដោយបុគ្គលិកក្រុមហ៊ុនស្ដាររូបចម្លាក់ Da Vinci Restauro។
កំណត់ត្រាដែលសរសេរដោយដៃយ៉ាងប្រុងប្រយ័ត្ននោះ រួមបញ្ចូលព័ត៌មានសំខាន់ៗ និងព័ត៌មានលម្អិតពី សកម្មភាពកម្សាន្តដ៏ពេញនិយម , ស្ថានភាពសេដ្ឋកិច្ច , បញ្ហានយោបាយ និង សាសនា , មនុស្សល្បី និង ប្រធានបទផ្សេងៗទៀត។
អ្នកប្រវត្តិសាស្ត្រក្នុងស្រុក លោក Efren Arroyo បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរកឃើញនេះ ហើយបាននិយាយថា «វាពិតជាអស្ចារ្យណាស់ ព្រោះវាពិតជាប្លែកពីគេ ដែលរកឃើញកំណត់ត្រាសរសេរដោយដៃ នៅក្នុងរូបចម្លាក់បែបនេះ»។
ជាមួយគ្នានេះដែរ ក្រៅពីរាយឈ្មោះជាងចម្លាក់ កំណត់ត្រាខាងលើក៏បានគូសបញ្ជាក់ពី ជំងឺទូទៅ , ល្បែងសម្រាប់កុមារដ៏មានប្រជាប្រិយភាព និង ឈ្មោះអ្នកលេងកីឡា Bullfighter ល្បីៗនៅពេលនោះជាច្រើននាក់ផងដែរ៕
ចុចអាន៖