លួច​រថយន្ត​ទំនើប​បាន​ហើយ តែ​ចុង​ក្រោយ​ត្រូវ​ចាប់​ខ្លួន​ដោយ​សារ​អត់​លុយ​ចាក់​សាំង (វីដេអូ)

  • 2017-12-04 02:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោរ​លួច​រថយន្ត​ទំនើប​ម៉ាក Ferrari ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​សុំ​លុយ​អ្នក​ដំណើរ​ដើម្បី​ចាក់​សាំង។

បុរស​ម្នាក់​ឈ្មោះ Israel Perez Rangel អាយុ ៣៨​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ប៉ូលិស​បាន​ប្រទះ​ឃើញ​រូប​គេ​កំពុង​សុំ​លុយ​ដើម្បី​ចាក់​សាំង​រថយន្ត Ferrari 458 Spider។

អាជ្ញាធរ​បាន​និយាយ​ថា​រថយន្ត​នេះ​ត្រូវ​បាន​គេ​លួច​កាល​ពី ២​សប្ដាហ៍​មុន​នៅ​មជ្ឈមណ្ឌល​សេវាកម្ម Ferrair & Maseriti ក្នុង​ទីក្រុង Newport Beach រដ្ឋ​កាលីហ្វរញ៉ា​សហរដ្ឋអាមេរិក។ កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​សកម្មភាព​បុរស​ម្នាក់​ពាក់​អាវ​ធំ Ferrariបាន​ដើរ​សំដៅ​ទៅ​កាន់​កន្លែង​ចត​រថយន្ត​និង​បាន​បើក​រថយន្ត​ចេញ​ទៅ។

ប៉ូលិស​ត្រូវ​បាន​គេ​រាយ​ការណ៍​ពី​ការ​បើក​បរ​រថយន្ត Ferrari ដោយ​ខុស​ប្រក្រតី​និង​បាន​ឈប់​នៅ​ចំណុច​ប្រសព្វ​មួយ​ហើយ​បាន​សុំ​លុយ​ដើម្បី​ចាក់​សាំង។

ប៉ូលិស​និយាយ​ថា​បុរស​ឈ្មោះ Rangel បាន​គេច​ខ្លួន​នៅ​ពេល​ប៉ូលិស​មក​ដល់ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​និង​ចាប់​ខ្លួន​នៅ​ក្បែរ​ព្រៃ​ជិត​សណ្ឋាគារ Holiday Inn ។ យោង​តាម​កំណត់​ត្រា​របស់​តុលាការ​កំពូល​ Orange Count, បុរស​រូប​នេះ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​ចោរកម្ម​ក្នុង​ទឹក​ប្រាក់​ជាង ២០ ០០០០ ដុល្លារ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​របាយ​ការណ៍​របស់ the Times ឲ្យ​ដឹង​ថា​ម្ចាស់​រថយន្ត Ferrari អាច​នឹង​ទាមទារ​ការ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន​ហើយ​ប្រើ​ប្រាស់​លុយ​ទាំង​នោះ​ដើម្បី​ទិញ​រថយន្ត Lamboghini Huracan ស៊េរី​ថ្មី​បាន​ផង​ដែរ៕

វីដេអូ៖

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី