ទោស​ជាប់​ពន្ធនាគារ​យូរ​បំផុត​ទាំង៣ ក្នុង​ប្រវត្តិសាស្ត្រ

  • 2017-12-03 05:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​នីមួយៗ​បាន​កំណត់​ស្ថាន​ទម្ងន់​ទោស​ខុស​ៗ​គ្នា ទៅ​តាម​ប្រពៃណី ទំនៀម​ទម្លាប់ ហើយ​មាន​ប្រទេស​ខ្លះ​ក៏​អាច​មាន​ដល់​ទោស​ប្រហារ​ជីវិត។ ចំណែក​ទោស​ជាប់​ពន្ធនាគារ​ក៏​មាន​រយៈ​ពេល​ខុស​គ្នា ហើយ​ប្រទេស​ខ្លះ​បាន​បូក​បន្ថែម​ទោស​រហូត​កើន​ដល់ រាប់​ម៉ឺន​ឆ្នាំ​ឯណោះ។

ខាង​ក្រោម​នេះ ជា​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យូរ​បំផុត​ទាំង៣ ក្នុង​ប្រវត្តិសាស្ត្រ៖

១. ជនជាតិ​ថៃ Chamoy Thipyaso

ជន​ល្មើស Chamoy Thipyaso ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ កាល​ពី​ឆ្នាំ​១៩៨៩។ អ្នក​ទោស​រូប​នេះ បាន​ប្រើ​ល្បិច​បោក​ប្រាស់​តាម​បែប​គម្រោង​ជំនួញ Pyramid Scheme ដែល​ប្រមូល​លុយ​ពី​មនុស្ស ១៦០០០​នាក់ ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ ហើយ​បូក​សរុប​ទោស​ស្មើ​នឹង ១៤១ ០៧៨ឆ្នាំ។

ទោះ​បែប​នេះ​ក្ដី ច្បាប់​ថៃ​នា​ពេល​នោះ បាន​កំណត់​ថា​បទ​ល្មើស​បោក​ប្រាស់​លុយ​កាក់ អាច​មាន​ទោស​ច្រើន​បំផុត​ត្រឹម២០​ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ទោស Chamoy Thipyaso បាន​ជាប់​ពន្ធនាគារ​ត្រឹម ៨​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង​វិញ ដោយ​មិន​មាន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់។

២. ជន​ជាតិ​អេស្ប៉ាញ ៣​នាក់

ជន​ជាតិ​អេស្ប៉ាញ ៣​នាក់​គឺ Otman el-Gnaoui, Jamal Zougam និង Emilio Suarez Trashorras បាន​ប្រព្រឹត្ត​បទ​ល្មើស​បំផ្ទុះ​គ្រាប់​បែក​លើ​រថភ្លើង​នៅ​ទីក្រុង Madrid ក្នុង​ឆ្នាំ​២០០៤ ដែល​បាន​សម្លាប់​មនុស្ស ១៩១​នាក់ និង​របួស​ប្រហែល ២០០០​នាក់។ ជន​ល្មើស​ទាំង៣ ទទួល​ទោស​ផ្សេង​គ្នា​ទៅ​តាម​កម្រិត​បទ​ល្មើស៖

  • Otman el-Gnaoui ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២៩២៤ឆ្នាំ

  • Jamal Zougam ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២៩២២ឆ្នាំ

  • Emilio Suarez Trashorras ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣៤៧១៥ឆ្នាំ​

​៣. ជនជាតិ​អាមេរិក Charles Scott Robinson

អ្នក​ទោស​រូប​នេះ បាន​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​កុមារ ៦​រូប ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ​១៩៩៤​នោះ គណៈវិនិច្ឆ័យ​ផ្ដល់​អនុសាសន៍​ថា​គួរ​ផ្ដល់​ទោស​ដាក់​ពន្ធនាគារ ៥០០០​ឆ្នាំ សម្រាប់​ការ​រំលោភ​កុមារ​ម្នាក់ ហើយ​ក៏​ទទួល​បាន​ការ​យល់​ព្រម​ពី​តុលាការ។ សរុប​ទោស​ជាប់​ពន្ធនាគារ​ដែល​រំលោភ​កុមារ​ទាំង​៦​នាក់ គឺ ៣០ ០០០​ឆ្នាំ៕

ចុចអានអត្ថបទ៖

ប្រភព៖ Express   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី