ដឹង​អត់​ថា ពលរដ្ឋធម្មតា​ ទៅ​សម្រួល​ចរាចរណ៍​នឹង​មាន​ទោស​អ្វី​ខ្លះ?

  • 2017-06-22 07:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ច្បាប់​ចរាចរណ៍​ជើង​គោក ដែល​រដ្ឋ​សភា​បាន​អនុម័ត ហើយ​ព្រះមហាក្សត្រ​ឡាយ​ព្រះរាជ​ក្រម​ឲ្យ​អនុវត្ត កាលពថ្ងែទី៦ ខែ​មករា ឆ្នាំ២០១៥ ក្នុងជំពូកទី៩ មាត្រា៦០ ស្ដី​ពី​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា៖ មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រួមមាន​៖

១- មន្ត្រី​មក​ពី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន

២-អង្គភាព​នគរបាល ឬ​កង​កម្លាំង​អាវុធហត្ថ ដែល​ទទួល​បន្ទុក​រៀបចំ​សណ្ដាប់​ធ្នាប់ សុវត្ថិភាព និង​ចាត់ចែង​ចរាចរណ៍​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ, តាមដាន ល្បាត និង​ពិនិត្យ​អំពើ​ល្មើស​នឹង​បទប្បញ្ញត្តិ​ចរាចរណ៍​ផ្ទាល់ ឬ​ដោយ​ឧបករណ៍​បច្ចេកទេស, ធ្វើ​របាយការណ៍ ស្ដី​ពី​សភាពការណ៍​សណ្ដាប់​ធ្នាប់​ចរាចរណ៍ បទ​ល្មើស​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាន​ឡើង។

ចំណែក​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា៦០៩ បាន​ចែង​ អំពី​ការ​ជ្រៀត​ជ្រែក​ក្នុង​មុខងារ​សាធារណៈ ថា៖ បទ​ជ្រៀតជ្រែក ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១ ឆ្នាំទៅ៣ឆ្នាំ និង​ពិន័យ​ជា​​ទឹក​ប្រាក់​ពី ពីរ​​លាន​រៀល ទៅ ប្រាំមួយ​លាន​រៀល អំពី​ជ្រៀតជ្រែក ដោយ​ខុស​ច្បាប់​ក្នុង​ការ​អនុវត្ត​មុខងារ​សាធារណៈ​ណាមួយ ដោយ​បំពេញ​កិច្ច​ណា​មួយ​ក្នុង​ចំណោម​កិច្ច​ទាំង​ឡាយ ដែល​សម្រាប់​តែ​អ្នក​មាន​សិទ្ធិ​ក្នុង​មុខងារ​នេះ។

ចំណែក​មាត្រា​៦១០​នៃ​ក្រមព្រហ្មទណ្ឌនេះ បាន​ចែងថា៖ បទ​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជាមួយ​ការ​បំពេញ មុខងារ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​មួយសែន​រៀល ទៅ​ពីរ​លាន​រៀល បុគ្គល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​លក្ខខណ្ឌ ដែល​អាច​ឲ្យ​ សាធារណជន​យល់​ច្រឡំ​ថា​ជា​ការ​បំពេញ​មុខងារ​សាធារណៈ។

បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្មាន​ជន​ស៊ីវិល​ណា​ម្នាក់​អាច​ធ្វើ​ការ​របស់​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ ទាំង​ផ្លូវ​ច្បាប់ និង​ចិត្តសាស្ត្រ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម