ស្រី​ស្អាត​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​៤​ឆ្នាំ​ព្រោះ​ពូកែ​បង្ហោះ​រូប​និង​វីដេអូ​ស៊ី​អារម្មណ៍​​ហួសហេតុ

  • 2016-11-26 02:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ស្រី​ស្អាត​ល្បី​ឈ្មោះ​តាម​អ៊ីនធឺណិត​ម្នាក់​ត្រូវ​បាន​​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នាំ​និង​ពិន័យ​ជា​ទឹក​ប្រាក់ ១០ម៉ឺន​យ័ន (១៤៤៥៨ដុល្លារ) ដោយ​សារ​ការ​បង្ហោះ​វីដេអូ​​បែប​ស្រើបស្រាល​ជា​ច្រើន។

នារី​វ័យ​២១ឆ្នាំ ដែល​មាន​ត្រកូល Lin បាន​ក្លាយ​ជា​មុខ​សញ្ញា​ប៉ូលិស​តាំង​ពី​ខែ​មីនា នៅ​ពេល​វីដេអូ​របស់​នាង​ដែល​មាន​ចំណងជើង​ថា "Chengdu Foursome” ល្បី​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ វីដេអូ​នេះ​បាន​បង្ហាញ​ពី​បុរស​ពីរ​នាក់​និង​នារី​ពីរ​នាក់​​បង្ហាញ​សកម្មភាព​រួម​ភេទ​រួម​គ្នា។ ប៉ូលិស​ទីក្រុង Mianzhu ក៏​បាន​ស៊ើបអង្កេត​ករណី​នេះ​ភ្លាម​ៗ។ នេះ​បើ​តាម​របាយការណ៍​ពី Chendu Business Daily។

ក្នុង​នោះ គេ​បាន​ចំណាំ​បាន​នារី​ម្នាក់​ជា​តារា​មួយ​រូប​លើ​អ៊ីនធឺណិត​ដែល​ប្រើ​ឈ្មោះ "Sydney Gun” ឬ "Xue Liqiang”។ នារី​រូប​នេះ​បាន​​ចូល​រួម​ថត​វីដេអូ​ស្រើបស្រាល​ចំនួន ៣១ឃ្លីប​បង្ហោះ​ជា​សាធារណៈ និង​មាន​អ្នក​គាំទ្រ​អនឡាញ​ដល់​ទៅ​ជាង ៤ម៉ឺន​នាក់។

ប៉ូលិស​បាន​ចាប់​ខ្លួន Lin និង​អ្នក​រួម​គំនិត​មួយ​ចំនួន​បាន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា បន្ទាប់​ពី​ពួក​គេ​ត្រលប់​មក​ពី​ធ្វើ​ដំណើរ​កម្សាន្ត​ពី​ទីក្រុង​ឌូបៃ។ ក្រុម​ប៉ូលិស​បាន​រក​ឃើញ​ថា​ Lin មិនមែន​មក​ពី​គ្រួសារ​ក្រីក្រ​អ្វី​នោះ​ទេ ដោយ​ទាំង​ឪពុក​និង​ម្ដាយ​របស់​នាង​សុទ្ធ​មាន​ការងារ​ធ្វើ​សមរម្យ។ ផ្ទុយ​ទៅ​វិញ នាង​បាន​សម្រេច​ចិត្ត​ចាប់​យក​មុខ​របរ​បែប​នេះ​ដោយ​សារ​តែ​ចង់​ល្បី​ប៉ុណ្ណោះ។ Lin បាន​និយាយ​ថា​ក្រោយ​ពី​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​នាង​បាន​ធ្វើ​ការ​ងារ​ជា​អ្នក​លក់ ប៉ុន្តែ​ក៏​បាន​ឈប់​វិញ​ព្រោះ​នឿយហត់​ខ្លាំង​ពេក។

Lin បាន​សារភាព​ថា​នាង​និង​បក្សពួក​បាន​ថត​វីដេអូ "Chengdu Foursome” នេះ​ដើម្បី​ទទួល​បាន​អ្នក​ Follow កាន់​តែ​ច្រើន។ វីដេអូ​ផ្សេង​ៗ​ទៀត​របស់​នាង​តែង​មាន​ការ​និយាយ​លេង​សើច​ និង​កម្ដៅ​អារម្មណ៍​អ្នក​ទស្សនា ដូច​ជា​ការ​បញ្ចេញ​ដើម​ទ្រូង​តាម​របៀប​ផ្សេង​ៗ។ មុន​ត្រូវ​បាន​ចាប់​ខ្លួន នាង​ទទួល​បាន​អ្នក​គាំទ្រ​ជាង ៤ម៉ឺន​នាក់​តាម​បណ្ដាញ Live វីដេអូ​នានា និង​រក​ប្រាក់​បាន ៧៥០០០យ័ន​ (១០៨៤៣ដុល្លារ) ពី​ការ​ Live វីដេអូ​បែប​នេះ។

Lin ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​ពី​បទ​បង្កើត​រូបភាព​អាសអាភាស​ដើម្បី​រក​ប្រាក់​ចំណេញ ​និង​ត្រូវ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ រួម​ជាមួយ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ១០ម៉ឺន​យ័ន ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម