នៅមិននៅ ទៅចាក់សាក់គ្រាប់ភ្នែក ចុងក្រោយទើបវេទនាខ្លាំង ចង់វះគ្រាប់ភ្នែកចេញ
- 2017-12-04 02:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅមិននៅ ទៅចាក់សាក់គ្រាប់ភ្នែក ចុងក្រោយទើបវេទនាខ្លាំង ចង់វះគ្រាប់ភ្នែកចេញ
ចន្លោះមិនឃើញ
នារីម្នាក់ដែលបានចាក់សាក់គ្រាប់ភ្នែក បាននិយាយថា នាងកំពុងពិចារណាវះកាត់គ្រាប់ភ្នែករបស់នាងចេញ ក្រោយការចាក់សាក់នោះខុសបច្ចេកទេស។
នារីជនជាតិកាណាដាខាងលើ មានឈ្មោះថា Caitlin Gallinger អាយុ២៤ឆ្នាំ បានទទួលរងការហើមភ្នែក និងផលប៉ះពាល់ដទៃទៀត បន្ទាប់ពីបានសាក់ផ្នែកពណ៌សនៃគ្រាប់ភ្នែករបស់នាង កាលពីខែកញ្ញា នៅទីក្រុង Ottawa ប្រទេសកាណាដា។ នាង Gallinger អះអាងថា អតីតមិត្តប្រុសរបស់នាងគឺជាអ្នកសាក់ឲ្យ ដោយមិនបានពង្រាវទឹកថ្នាំទេ ហើយបានប្រើវាច្រើនពេក នៅពេលសាក់នោះ។
ភ្នែករបស់ Gallinger បានចាប់ផ្ដើមហូរទឹកថ្នាំពណ៌ស្វាយចេញមកក្រៅ ហើយឈឺចាប់យ៉ាងឆាប់រហ័ស។ ប៉ុន្មានសប្ដាហ៍ក្រោយមក ភ្នែករបស់នាងនៅតែហើម ហើយប្រឈមនឹងការបាត់បង់ភ្នែក ទោះជាបានទៅព្យាបាលនៅមន្ទីរពេទ្យ ដល់ទៅ៣ដងក៏ដោយ។
យ៉ាងណាមិញ រយៈពេល៣ខែ ក្រោយពេលសាក់គ្រាប់ភ្នែក នាងមិនអាចបើកភ្នែកបានដោយគ្មានការប្រើដៃជួយឡើយ៕
ចុចអាន៖