ប្តីប្រច័ណ្ឌជ្រុល វាយប្រពន្ធតាមចំនួន Like ដែលនាងទទួលបានលើ Facebook

  • 2017-11-29 10:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​ត្រូវ​ទទួល​ការ​វះកាត់ ដើម្បី​ព្យាបាល​ផ្ទៃមុខ​របស់​នាង បន្ទាប់​ពី​ត្រូវ​ប្តី​ដែល​ប្រច័ណ្ឌ​ជ្រុល​ហួសហេតុ វាយ​នាង​តាម​ចំនួន Like ដែល​នាង​ទទួល​បាន នៅ​លើ​បណ្ដាញ​សង្គម Facebook។

នាង AdolfinaCamelli Ortigoza (មុខ​ពេល​ទទួល​រង​អំពើ​ហិង្សា)

បើ​យោង​តាម​សម្ដី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ខាងលើ​មាន​ឈ្មោះ​ថា AdolfinaCamelli Ortigoza អាយុ​២១ឆ្នាំ មក​ពី​ទីក្រុង Nemby ប្រទេស ប៉ារ៉ាហ្គាយ ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​ត្រូវ​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ ដោយ​ប្ដី​ចិត្ត​ព្រៃផ្សៃ ឈ្មោះ Pedro Heriberto Galeano។ ផ្ទៃមុខ​របស់ នាង Ortigoza ត្រូវ​ខូច​ទ្រង់ទ្រាយ ដោយសារតែ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ជា​ច្រើនលើកច្រើនសា។

នាង AdolfinaCamelli Ortigoza (ក្រោយ​ពេល​ទទួល​រង​អំពើ​ហិង្សា)

បើ​តាម​មេធាវី​របស់​ស្ត្រី​រងគ្រោះ បាន​អះអាង​ថា លោក Galeano អាយុ​៣២ឆ្នាំ នឹង​ប្រែ​ទៅ​ជា​ព្រៃផ្សៃ​បែប​នេះ នៅ​ពេល​មាន​នរណា​ម្នាក់​ចុច Like រូបថត​ដែល​នាង Ortigoza បាន​បង្ហោះ​នៅ​លើ Facebook។ មិនតែប៉ុណ្ណោះ ក្រោយ​មក​លោក Galeano បាន​ប្រើ​ទំព័រ Facebook របស់ Ortigoza រួច​បង្ហោះ​រូបថត​នាង និង​បន្ត​វាយ​ទាត់​ធាក់ រាល់​ពេល​ដែល​មាន​គេ​ចុច Like រូបថត​របស់​នាង​ទៀត​ផង។

លោក Pedro Heriberto Galeano

យ៉ាងណាមិញ មិត្តភ័ក្ដិ​របស់​នាង Ortigoza មិន​បាន​ដឹង​ឡើយ​ថា រាល់​ពេល​ដែល​ពួកគេ​ចុច Like រូបថត​របស់​នាង ធ្វើ​ឲ្យ​នាង​ទទួលរង​ការ​វាយតប់​យ៉ាង​ព្រៃផ្សៃ​បែប​នេះ។

គួរ​បញ្ជាក់​ថា លោក Galeano ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត , បិទ​សិទ្ធិ​សេរីភាព និង ការ​ជ្រៀតជ្រែក ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា រយៈពេល ៣០ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី