ធ្លាប់​តែ​គេ​ចំអក​ថា​មាន​ចង្កា​យាយ​ធ្មប់ ស្ត្រី​ម្នាក់​បាន​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​កែ​សម្ផស្ស

  • 2017-11-28 02:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ប្រិយ​មិត្ត​បាន​ជ្រាប​ហើយ​ពី​ព័ត៌មាន​ដែល​បុរស​ថៃ​ម្នាក់​កែ​សម្ផស្ស​រហូត​ដល់​ម្ដាយ​ខ្លួន​មើល​មិន​ស្គាល់។ ដោយ​ឡែក​កាល​ពី​ម្សិលមិញ មាន​ស្ត្រី​ម្នាក់​ទៀត​ហើយ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ភិន​ភាគ​មុខ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ពេល​ធ្វើ​ការ​កែ​មុខ​នៅ​កូរ៉េ​ខាង​ត្បូង​រួច។

ស្ត្រី​រូប​នេះ​មាន​ឈ្មោះ​ថា Wanida Wantakamphu វ័យ ២១​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​លក់​បុក​ល្ហុង ត្រូវ​បាន​កម្មវិធី Let Me In Thailand ជ្រើស​រើស​យក​ទៅ​កែ​សម្ផស្ស​នៅ​កូរ៉េ​ខាង​ត្បូង ។ នៅ​ទី​នោះ Wanida បាន​ធ្វើ​ការ​វះកាត់​មួយ​ចំនួន​ដូច​ជា វះ​កាត់​ដំឡើង​ដើម​ទ្រូង កែ​ថ្ងាស វះកាត់​ត្របក​ភ្នែក និង​ចង្កា ដើម្បី​កែ​កុន​ភិន​ភាគ​មុខ​របស់​ខ្លួន។

ក្នុង​ការ​ផ្សាយ​កម្មវិធី Let Me In Thailand ស្ត្រី Wanida បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​នឹង​មុខ​មាត់​ថ្មី​របស់​ខ្លួន ដែល​មាន​ភាព​ខុស​ប្លែក​ពី​ភិន​ភាគ​ខ្លួន​កាល​ពី​លើក​មុន។ ស្ត្រី​រូប​នេះ បាន​និយាយ​ថា​ខ្លួន​តែង​តែ​ត្រូវ​បាន​គេ​សើច​ចំអក​ថា​មាន​ចង្កា​យាយ​ធ្មប់ មុន​ពេល​ខ្លួន​កែ​សម្ផស្ស។ ទោះ​ជា​យ៉ាង​ណា Wanida បាន​បន្ត​ទៀត​ថា ឥឡូវ​ខ្លួន​សប្បាយ​ណាស់​នឹង​មុខ​មាត់​ថ្មី​របស់​ខ្លួន ព្រម​ទាំង​អរគុណ​កម្មវិធី​ទូរទស្សន៍​មួយ​នេះ​ផង​ដែរ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​មាន​ភិន​ភាគ​ថ្មី​បែប​នេះ។

បច្ចុប្បន្ន​នេះ ស្ត្រី​ Wanida កំពុង​រៀប​ចំ​ដំណើរ​ជីវិត​ថ្មី​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង ដែល​នឹង​ចាប់​ផ្ដើម​នា​ឆ្នាំ​ក្រោយ បន្ទាប់​ស្ត្រី​រូប​នេះ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​រយៈ​ពេល​ ៣​ឆ្នាំ៕

ចុចអានអត្ថបទ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី