បុរស​ម្នាក់​ថា​មិន​ចោល​សង្សារ​ភេទ​ទី​បី​របស់​ខ្លួន​ឡើយ ទោះ​ជា​កែ​សម្ផស្ស​រួច​យ៉ាង​ណា​ក្ដី

  • 2017-11-21 12:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Noppajit Monlin ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា​ជា បុរស​ថៃ​ម្នាក់​ដែល​ម្ដាយ​ខ្លួន​ឯង​មើល​មិន​ស្គាល់​ ក្រោយ​កែ​សម្ផស្ស​រួច។ ដោយ​ឡែក បើ​ទោះ​ជា​មាន​ភិន​ភាគ​មុខ​មាត់​ថ្មី​ស្អាត​ដូច​តួ​កូរ៉េ​ក៏​ដោយ ក៏​បុរស​រូប​នេះ​​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ខ្លួន​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​សង្សារ​ភេទ​ទី ៣ របស់​ខ្លួន​ឈ្មោះ Tob ដ​ដែល។

Noppajit បាន​និយាយ​ឲ្យ​ដឹង​ថា ខ្លួន​នៅ​តែ​ជា​មនុស្ស​ដដែល បើ​ទោះ​ជា​ភិន​ភាគ​មុខ​របស់​ខ្លួន​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ក្ដី។ បុរស​រូប​នេះ បាន​បញ្ជាក់​ថែម​ទៀត​ថា បេះ​ដូង​ខ្លួន​នៅ​តែ​ស្មោះ​ចំពោះ​ Tob ដែល​ជា​សង្សារ​ភេទ​ទី ៣​របស់​ខ្លួន ដោយ​ពួក​គេ​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា​បាន​រយៈ​ពេល​បី​ឆ្នាំ​ ហើយ​ស្គាល់​គ្នា​ដំបូង​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook។

Noppajit បាន​បន្ត​ទៀត​ថា៖ "នាង​តែង​តែ​មើល​ថែ​ខ្ញុំ។ បើ​ទោះ​ជា​នាង​មិន​មែន​ជា​ស្ត្រី​ពិត​ប្រាកដ​ក៏​ដោយ ក៏​ចារិក និង​កាយ​វិការ​នាង​ដូច​ជា​ស្ត្រី​អ៊ីចឹង។ នាង​ជា​ស្ត្រី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ"។

ចំណែក Tob ជា​សង្សារ​វិញ បាន​និយាយ​ថា៖ "ខ្ញុំ​តែង​តែ​ការពារ​គាត់​ជានិច្ច ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​គាត់​ចាក​ចោល​ពី​ខ្ញុំ​នោះ​ទេ។ យើង​តែង​តែ​ជឿ​ជាក់​លើ​គ្នា តាំង​ពី​ដើម​មក"។ Tob ក៏​បាន​បង្ហើប​ទៀត​ថា កាល​ពី​បី​ឆ្នាំ​មុន ពេល​ស្គាល់​គ្នា​តាមFacebook បាន​ប្រាំ​នាទី Noppajit បាន​សុំ​លេខ​ទូរស័ព្ទ​ខ្លួន​ភ្លាម។ បី​អាទិត្យ​ក្រោយ​មក ពួក​គេ​ទាំង​ពីរ​បាន​រើ​មក​រស់​នៅ​ជាមួយ​គ្នា៕

Noppajit Monlin និង​ Tob ជា​សង្សារ​

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី