គូស្នេហ៍ស្ទើរក្អួតឈាម ព្រោះការផាត់មុខក្នុងថ្ងៃរៀបការ បានថតរូប Free ពីអ្នកជំនាញ
- 2017-11-27 07:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ស្ទើរក្អួតឈាម ព្រោះការផាត់មុខក្នុងថ្ងៃរៀបការ បានថតរូប Free ពីអ្នកជំនាញ
ចន្លោះមិនឃើញ
កូនក្រមុំ Darika Klinkuhlab រស់នៅក្នុងខេត្ត Chai Natប្រទេសថៃ ដែលសម្រេចចិត្តរៀបការជាមួយមិត្តប្រុស បានជ្រើសរើសកញ្ចប់អាពាហ៍ពិពាហ៍ពីសម្អាងការនៅក្បែរផ្ទះ។ ប៉ុន្តែគូស្នេហ៍នេះ បានជួបរឿងហួសចិត្តយ៉ាងខ្លាំង ព្រោះតែការផាត់មុខរបស់សម្អាងការទើបបើកថ្មីនោះ អាក្រក់ហួសការស្មាន។
ទោះបីអន់ចិត្តខ្លាំង Darika មិនអាចធ្វើអ្វីបានទេ ព្រោះដល់ពេលវេលាសម្រាប់អាពាហ៍ពិពាហ៍ទៅហើយ។ ក្នុងអំឡុងពេលប្រារព្ធពិធី Darika មិនអាចលាក់បាំងអារម្មណ៍ស្រងូតស្រងាត់របស់នាងបាននោះទេ ព្រោះតែនឹកស្ដាយថ្ងៃមង្គល បែរមុខមាត់មិនបានសមតាមចិត្តប្រាថ្នា។
ក្រោយពីអាពាហ៍ពិពាហ៍បានបញ្ចប់ Darika បានយកបទពិសោធន៍របស់នាងទៅចែករំលែកក្នុងបណ្ដាញសង្គម ដើម្បីប្រាប់គូស្វាមីភរិយាផ្សេងទៀតឲ្យប្រុងប្រយ័ត្ននៅពេលជ្រើសរើសអ្នកផាត់មុខសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ។ មិនយូរប៉ុន្មានរឿងរ៉ាវរបស់នាងបានរាលដាល និងដឹងទៅដល់អ្នកថតរូបអាជីពដែលនៅទីក្រុងបាងកកគឺលោក Park Eun Young ។ លោក Park បានទាក់ទងភ្លាមៗទៅ Darika ហើយសន្យាថានឹងផ្ដល់ការថតរូបអាពាហ៍ពិពាហ៍ដោយឥតគិតថ្លៃទាំងស្រុង។
ដំបូងឡើយ Darika មានការស្ទាក់ស្ទើរដោយនិយាយថាផ្ទះរបស់នាងស្ថិតនៅឆ្ងាយពីកន្លែងរបស់លោក Park ។ ប៉ុន្តែបន្ទាប់ពីលោក Park បានទទូចម្ដងហើយម្ដងទៀត, Darikaក៏សម្រេចចិត្តយល់ព្រមហើយពួកគេបានជួបគ្នាសម្រាប់ការថតរូប។ បន្ទាប់ពីនាង Darika ត្រូវបានតុបតែងមុខដោយអ្នកជំនាញ, លោក Park ក៏បានថតរូបគូស្វាមីភរិយាភ្លាមៗ ហើយភាពខុសគ្នារវាងរូបថតអាពាហ៍ពិពាហ៍មុននិងការថតរូបរបស់ លោកPark គឺពិតជាអស្ចារ្យខ្លាំងណាស់៕
មើលរូប ដែលផាត់ដោយសម្អាងការអាជីព៖
ចុចអានអត្ថបទ៖
អ្នកលក់ត្រី បើកបុកឡានតម្លៃរាប់ម៉ឺនដុល្លារ ម្ចាស់ឡានមិនទារសំណង តែឲ្យធ្វើរឿងមួយ
គ្រូពេទ្យរងការចោទប្រកាន់ថាស្ទាបសុដន់នារីរោងចក្រ ១១នាក់ ពេលពិនិត្យសុខភាព