អ្នកលក់ត្រី បើកបុកឡានតម្លៃរាប់ម៉ឺនដុល្លារ ម្ចាស់ឡានមិនទារសំណង តែឲ្យធ្វើរឿងមួយ
- 2017-11-23 09:08:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលក់ត្រី បើកបុកឡានតម្លៃរាប់ម៉ឺនដុល្លារ ម្ចាស់ឡានមិនទារសំណង តែឲ្យធ្វើរឿងមួយ
ចន្លោះមិនឃើញ
សម្រាប់មនុស្សមួយចំនួន ឡានរបស់ពួកគេ គឺសំខាន់ខ្លាំងណាស់។ ម្ចាស់ឡានស៊េរីទំនើប ជារឿងៗតែងប្រុងប្រយ័ត្នបំផុត ចំពោះឡានរបស់ខ្លួន និងមិនចង់ឲ្យមាន សូម្បីស្នាមកោសតូចមួយឡើយ។ ជាមួយគ្នានេះ ការជួសជុលដ៏សាមញ្ញ ក៏អាចចំណាយលុយរាប់ពាន់ដុល្លារដែរ ហើយគ្មាននរណាម្នាក់ ចង់ជួបគ្រោះថ្នាក់នោះទេ។
ផ្ទុយទៅវិញ វាជារឿងអកុសលមួយ សម្រាប់ប្ដីប្រពន្ធមួយគូ ដែលមកពីខេត្ត Nonthaburi ប្រទេសថៃ បន្ទាប់ពីបានបើកឡានចាស់មួយគ្រឿងរបស់ពួកគេ ទៅបុកពីក្រោយឡានស្ព័រស៊េរីទំនើប ម៉ាក Lamborghini ដែលចតស្ងៀម និងមានតម្លៃរាប់ម៉ឺនដុល្លារ។
ដោយដឹងថាខ្លួនខុស បើកបុកឡានថ្លៃបែបនេះ ប្ដីប្រពន្ធដែលជាអ្នកលក់ត្រីខាងលើ បានចេញទៅនិយាយជាមួយម្ចាស់ឡានថ្លៃតែម្ដង ថ្វីបើឡានរបស់ខ្លួន រងការខូចខាតច្រើនជាងក៏ដោយ។ មិនតែប៉ុណ្ណោះ ដោយដឹងថាការជួសជុល ត្រូវចំណាយអស់ច្រើន ពួកគេបានអង្វរម្ចាស់ឡាន ដើម្បីអាចឲ្យពួកគេសងថ្លៃខូចខាត ដោយការបង់រំលោះទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ឡាន Lamborghini បានអត់ទោសឲ្យពួកគេ និងបាននិយាយថា ពួកគេមិនចាំបាច់សងអ្វីឡើយ។ ផ្ទុយទៅវិញ ម្ចាស់ឡានចិត្តធម៌នេះ បានស្នើសុំឲ្យប្ដីប្រពន្ធខាងលើ ធ្វើរឿងដ៏សាមញ្ញបំផុតមួយ គឺ ត្រូវសន្យាថានឹងបរិច្ចាគប្រាក់ ចំនួន ៣ ០០០បាត (ប្រហែល ៩០ដុល្លារ) ទៅកាន់ព្រះវិហារ ឲ្យបានចំនួន ១០ដង៕
ចុចអាន៖