គ្រូពេទ្យរងការចោទប្រកាន់ថាស្ទាបសុដន់នារីរោងចក្រ ១១នាក់ ពេលពិនិត្យសុខភាព
- 2017-11-23 02:41:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យរងការចោទប្រកាន់ថាស្ទាបសុដន់នារីរោងចក្រ ១១នាក់ ពេលពិនិត្យសុខភាព
ចន្លោះមិនឃើញ
គ្រូពេទ្យម្នាក់ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ត្រូវបានចោទប្រកាន់ដោយនារីរោងចក្រមួយក្រុមដែលអះអាងថាគ្រូពេទ្យរូបនេះបានលូកស្ទាបសុដន់ពួកគេ ខណៈពេលពិនិត្យសុខភាពប្រចាំឆ្នាំនៅកន្លែងធ្វើការ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលកម្មកររាប់រយនាក់មកទទួលការពិនិត្យសុខភាព។ ក្រុមនារីដែលបានដាក់ពាក្យបណ្ដឹងនិយាយថា គ្រូពេទ្យបានដោះអាវរបស់ពួកគេដោយមិនបានសុំការអនុញ្ញាត ហើយក៏ចាប់ផ្ដើមស្ទាបអង្អែលសុដន់តែម្ដង។ ពួកគេបន្តថាកាលពីពិនិត្យសុខភាពលើកមុន គ្រូពេទ្យពិនិត្យលើជំងឺ ១៥មុខ មិនរួមបញ្ចូលជំងឺមហារីកសុដន់ទេ និងប្រើតែ តេស្តូស្កូប (ឧបករណ៍សម្រាប់ស្ទង់សំឡេងក្នុងរាងកាយ) ប៉ុណ្ណោះ។
ប៉ូលិសស៊ើបអង្កេតម្នាក់ឈ្មោះ Trakarn Saksrikrom បានកោះហៅគ្រូពេទ្យរូបនេះ បន្ទាប់ពីនារីរោងចក្រ ១១នាក់បានមកដាក់ពាក្យបណ្ដឹង។ ពួកគេបានប្រាប់រឿងស្រដៀងៗគ្នា អំពីអ្វីដែលបានកើតឡើងនៅរោងចក្រ Siam Fukoku ក្នុងសង្កាត់ Sung Neon។ មុនពេលមកដាក់ពាក្យបណ្ដឹង ក្រុមនារីទាំងនោះបានសួរនារីផ្សេងទៀតនៅក្នុងរោងចក្រ ហើយបានរកឃើញថាគ្រូពេទ្យប្រព្រឹត្តអំពើស្មោកគ្រោកបែបនេះចំពោះតែនារីណាដែលមានរូបរាងស្អាតតែប៉ុណ្ណោះ។
មកទល់នឹងពេលនេះគេនៅមិនទាន់ដឹងឈ្មោះគ្រូពេទ្យនៅឡើយទេ ប៉ុន្តែប្រសិនបើរកឃើញថាគ្រូពេទ្យរូបនេះបានបៀតបៀនផ្លូវភេទក្រុមនារីទាំងនោះមែន រូបគេអាចនឹងជាប់ពន្ធធនាគាររហូត ១០ឆ្នាំនិងពិន័យជាលុយ ២០០០០បាត (ជាង ៦០០ដុល្លារ) ផងដែរ៕
ចុចអានអត្ថបទ៖
កូនទាហានថៃ ស្លាប់ទាំងបាត់សរីរាង្គពីខ្លួន ខណៈសាលាអះអាងថា ស្លាប់ដោយគាំងបេះដូង
បុរសម្នាក់សម្រេចចិត្តកែភេទចូលរោងការ ទទួលបានបណ្ណាការជាង ៣ម៉ឺនដុល្លារ