ចង់​អួត​មិត្ត​ភក្តិ ថត​គ្រាប់​បែក​ផ្ញើ​ឲ្យ​មើល ចុង​ក្រោយ​ជួប​គ្រោះ​អកុសល

  • 2017-11-29 02:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​រុស្សី Alexander Sahsa Checkik បាន​ដក​គន្លឹះ​គ្រាប់​បែក​ចេញ​ដើម្បី​ថត​រូប​ផ្ញើ​ទៅ​បង្អួត​មិត្ត​ភក្តិ ​មុន​ពេល​ដែល​គ្រាប់​បែក​នោះ​ផ្ទុះ​និង​សម្លាប់​លោក​ភ្លាម​ៗ។

ប៉ូលិស​បាន​និយាយ​ថា​លោក Alexander បាន​ផ្ញើ​រូប​ថត​កាន់​គ្រាប់​បែក​មួយ​ចំនួន​ទៅ​ឲ្យ​មិត្ត​ភក្តិ ដែល​នេះ​មាន​ន័យ​ថា​លោក​មិន​មាន​បំណង​សម្លាប់​ខ្លួន​នោះ​ទេ។ ប៉ូលិស​បន្ត​ថា លោក Alexander ប្រហែល​ជា​គិត​ថា​គ្រាប់​បែក​នឹង​មិន​ផ្ទុះ​នុះ​ទេ​ប្រសិន​បើ​លោក​មិន​គប់​វា។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​បុរស​រូប​នេះ​ក៏​បាន​ផ្ញើ​រូប​ទៅ​ឲ្យ​មិត្ត​ភក្តិ​ផ្សេង​ទៀត ហើយ​ប៉ូលិស​បាន​ចាត់​ទុក​ថា​ការ​ស្លាប់​នេះ​គឺ​ជា​ឧបទ្ទវហេតុ​និង​មិន​មែន​ជា​ការ​សម្លាប់​ខ្លួន​នោះ​ទេ៕

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទពេញនិយម