រកឃើញក្រដាសដុល្លាររាប់សិបគីឡូក្រោមគ្រែបុរសប្រេស៊ីលម្នាក់ បង្កឲ្យភ្ញាក់ផ្អើល
- 2017-10-25 08:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រដាសដុល្លាររាប់សិបគីឡូក្រោមគ្រែបុរសប្រេស៊ីលម្នាក់ បង្កឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
បុរសជនជាតិប្រេស៊ីលម្នាក់ ត្រូវបានប៉ូលិសរកឃើញគំនរប្រាក់ដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានរក្សាទុកនៅក្រោមគ្រែក្នុងបន្ទប់គេង រហូតមានការឃាត់ខ្លួន។
លោក Cleber Rene Rizerio Rocha បានបំពេញក្ដីសុបិនរបស់ខ្លួនដោយគេងលើក្រដាសប្រាក់អស់ជាច្រើនខែ ប៉ុន្តែជាអកុសលត្រូវប៉ូលិសចាប់ខ្លួន។ ការគេងលើគំនរលុយ គឺមិនមែនជាបទល្មើសឡើយ អ្វីជាបទល្មើសគឺប្រភពលុយទាំងនោះ។
ប៉ូលិសបានស៊ើបដឹងថា បុរសរូបនេះបានរកស៊ីបោកប្រាស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក តាមរយៈបណ្ដាញតៗគ្នា ឬទម្រង់ជាពីរ៉ាមីត។ ការិយាល័យមេធាវីអាមេរិក បានបញ្ចេញរូបថតគំនរប្រាក់ដុល្លារនៅក្រោមគ្រែ បន្ទាប់ពីជនសង្ស័យជាជនជាតិប្រេស៊ីល ត្រូវចាប់ខ្លួនដោយចោទប្រកាន់ពីបទរួមគំនិតជាប្រព័ន្ធបោកប្រាស់បែបពីរ៉ាមីត។
លោក Rocha ជាប់ចោទក្នុងគម្រោងបណ្ដាញពីរ៉ាមីតរបស់ក្រុមហ៊ុន TelexFree ដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ សហស្ថាបនិកក្រុមហ៊ុន TelexFree លោក Carlos Wanzeler ក៏បានរត់គេចខ្លួនទៅកាន់ប្រទេសកំណើតនៅប្រេស៊ីលកាលពីខែមេសា ឆ្នាំ ២០១៤ ខណៈសហស្ថាបនិកម្នាក់ទៀតលោក James Merrill បានជាប់ចោទបើកក្រុមហ៊ុន TelexFree បោកប្រាស់ជាបណ្ដាញកាលពីខែតុលាឆ្នាំមុន និងរង់ចាំសវនាការ។
ទោះបីជាប៉ូលិសរកឃើញប្រាក់ ១៧លានដុល្លារពីផ្ទះរបស់លោក Rocha ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់ថា បណ្ដាញពីរ៉ាមីតនេះបានបោកប្រាស់ជាទឹកប្រាក់ជាង ១ពាន់លានឯណោះ៕