សន្យា​ប្រគល់ខ្លួន​ឲ្យប៉ូលិស បើទទួលបាន ១ ០០០ shares លើ Facebook

  • 2017-10-19 02:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​អាយុ ២១​ឆ្នាំ​រស់​នៅ​រដ្ឋ Michigan សហរដ្ឋ​អាមេរិក​បាន​សន្យា​ជា​មួយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ខ្លួន​សុខ​ចិត្ត​ដើរ​ចូល​ប៉ុស្ដិ៍​ប៉ូលិស ​ប្រសិន​បើ​ការ​បង្ហោះ​របស់​ខ្លួន​ទទួល​ការ​ចែក​ចាយ​បន្ត​ចំនួន ១ ០០០​ដង (Share) ​នៃ​ការ​បង្ហោះ​របស់​ខ្លួន។

​បុរស​រូប​នេះ​មាន​ឈ្មោះ Michael Martin Zaydel អាយុ ២១​​ឆ្នាំ បាន​​ធ្វើ​​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​កោត​សរសើរ​ចំពោះ​ពាក្យ​សន្យា​របស់​ខ្លួន ​ពេល​គេ​សុខ​ចិត្ត​ប្រគល់​ខ្លួន​ប៉ូលិស។ ​​បុរស​ម្នាក់​នេះ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​ច្រើន​ករណី​ជា​​យូរ​មក​ហើយ។

Zaydel ​បាន​ដើរ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដោយ​មិន​មាន​ការ​ភិត​ភ័យ​ថែម​ទាំង​យក​នំ Donuts ​មួយ​ថង់​ឲ្យ​ប៉ូលិស​ផង បន្ទាប់​ពី​បង្ហោះ​​សារ​របស់​គាត់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​បាន ១០​ថ្ងៃ។ ​ការ​បង្ហោះ​នេះ​ទទួល​បាន​ការ​ចែក​រំលែក​តៗ​គ្នា​ច្រើន​ដល់​ទៅ ៤ ៤០០​ដង​ និង​ខំមិន (Comment) ៤៦០​ដង​។

សំណុំ​រឿង​របស់​លោក Zaydel ​​បាន​បើក​សវនាការ​​នៅ​ថ្ងៃ​អង្គារ​ទី ១៧​តុលា ឆ្នាំ ២០១៧​នៅ​តុលាការ​ស្រុក​ទី ១៧ (17th District Court) ចំពោះ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​បើកបរ​ក្នុង​ពេល​ស្រវឹង​កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ New York Post   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី