នារី​ម្នាក់ថា ខ្លួនជាមនុស្សស្អាត​ជាងគេបំផុត​លើផែនដី ព្រោះទម្រង់មុខ​ត្រូវតាមស្ដង់ដារ

  • 2017-10-16 07:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​ចិន​កែ​ភេទ​ម្នាក់​មាន​ឈ្មោះ​ថា Abby បាន​អះអាង​ថា ខ្លួន​ជា​​ស្រី ស្អាត​ដាច់​គេ​ក្នុង​លោក​នេះ បន្ទាប់​ពី​វះកាត់​កែ​សម្ផស្ស​ដោយ​ជោគជ័យ​ទាំង​មិន​នឹក​ស្មាន​ដល់។

នាង​ជា​ជន​ជាតិ​​អាស៊ី ប៉ុន្តែ​នាង​សុបិន​ចង់​ក្លាយ​​ជា​ជន​ជាតិ​អាមេរិក​ជា​យូរ​មក​ហើយ។​ នាង​តែង​តែ​​ប្រើ​លែន​ពាក់​​លើ​​ភ្នែក​ពណ៌​ខៀវ និង​ព្យាយាម​វះកាត់​កែ​ខៃ​ស្បែក​ឲ្យ​មាន​ពណ៌​ស​ភ្លឺ​រលោង​។

នាង​បាន​បញ្ជាក់​ថា សាច់​មុខ ភ្នែក ចង្កា និង​ច្រមុះ​របស់​ខ្លួន​គឺ​ស្រស់​ស្អាត​ឥត​ខ្ចោះ​កម្រ​អ្នកណា​មាន​ដូច ណាស់ ហើយ​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន​ផង​ដែរ។ ​ប្រភព​ដែល​បន្ថែម​ថា ​ពេល​ចេញ​ដើរ​តាម​ទី​សាធារណៈ​ម្ដង​ៗ តែង​តែ​មាន​បុរស​មិន​​ធ្លាប់​ស្គាល់​ មក​ថើប​នាង​ជា​និច្ច។

ទោះ​យ៉ាង​ណា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ចិន​ជា​ច្រើន​បាន​រិះគន់​នាង ព្រោះ​តែ​វះកាត់​ខុស​មុខ​មាត់​ដើម​ទាំង​ស្រុង ហើយ​ការ​អះអាង​ថា​ នាង​ស្អាត​ជាង​គេ​លើ​លោក ក៏​ភាគ​ច្រើន​មិន​យល់​ស្រប​ដែរ បែរ​ជា​ថា នាង​វះកាត់​បរាជ័យ​ផង​ដែរ៕

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ ឡេង ភារុណ