ស្ត្រីម្នាក់អះអាងថាកូនឆ្លងជំងឺកាចសាហាវ ព្រោះនាំទៅកន្លែងអ៊ូអរ និងប្រាប់ម្ដាយឪពុកឲ្យប្រយ័ត្ន
- 2017-11-30 09:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់អះអាងថាកូនឆ្លងជំងឺកាចសាហាវ ព្រោះនាំទៅកន្លែងអ៊ូអរ និងប្រាប់ម្ដាយឪពុកឲ្យប្រយ័ត្ន
ចន្លោះមិនឃើញ
គណនី Facebook មួយឈ្មោះ Madelyn Bercasio Gurango បានប្រាប់ដល់ឪពុកម្ដាយផ្សេងទៀតឲ្យប្រុងប្រយ័ត្នពីជំងឺឆ្លងដៃ, ជើង និងមាត់ (HFMD) ដែលអ្នកស្រីជឿថាវាបានកើតឡើងបន្ទាប់ពីអ្នកស្រីនិងកូនទៅដើរលេងក្នុងផ្សារ។
អ្នកស្រី Gurango បានឲ្យដឹងថា អ្នកស្រីបានយកកូនឈ្មោះ Clark ទៅផ្សារទំនើបដើម្បីកាត់សក់ បន្ទាប់មកបានចំណាយពេលនៅកន្លែងក្មេងលេងដើម្បីជាកាដូដល់កូនអ្នកស្រីដែលបានឡើងទម្ងន់។ ប៉ុន្តែអ្វីដែលជាថ្ងៃដ៏សប្បាយរីករាយ បានក្លាយទៅថ្ងៃដ៏អាក្រក់នៅថ្ងៃបន្ទាប់។
កូនរបស់អ្នកស្រីបានកើនឡើងកម្ដៅក្នុងខ្លួនយ៉ាងខ្លាំង បន្ទាប់មកអ្នកស្រីក៏ឃើញមានស្នាមកន្ទួលក្រហមពេញខ្លួនចាប់ពីបាតជើងរហូតដល់មាត់។ សញ្ញានេះបានជំរុញឱ្យគ្រួសារនាំយកទារកទៅមន្ទីរពេទ្យ។ តាមការពិនិត្យរបស់គ្រូពេទ្យបានឲ្យដឹងថាទារក Clark បានឆ្លងជំងឺ HFMD។
រោគសញ្ញានៃជំងឺនេះមានដូចជា ៖
ចុចអាន៖
សត្វលា ៨ក្បាលបានជាប់ពន្ធធនាគារ ដោយសារបំផ្លាញដំណាំ (វីដេអូ)
ចង់អួតមិត្តភក្តិ ថតគ្រាប់បែកផ្ញើឲ្យមើល ចុងក្រោយជួបគ្រោះអកុសល
ឃើញកូនស្រីយកប៊ិចគូររូបលើឡាន ឪពុកមិនខឹងឃាត់ បែរធ្វើរឿងភ្ញាក់ផ្អើលមួយ