ឃើញកូនស្រីយកប៊ិចគូររូបលើឡាន ឪពុកមិនខឹងឃាត់ បែរធ្វើរឿងភ្ញាក់ផ្អើលមួយ
- 2017-11-30 07:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញកូនស្រីយកប៊ិចគូររូបលើឡាន ឪពុកមិនខឹងឃាត់ បែរធ្វើរឿងភ្ញាក់ផ្អើលមួយ
ចន្លោះមិនឃើញ
បុរសជាឪពុកមកពីកោះតៃវ៉ាន់ម្នាក់ មាននាមត្រកូលថា Yang បានប្រទះឃើញកូនស្រី យកប៊ិចគូររូបលើឡានរបស់ខ្លួន ប៉ុន្តែបែរជាមិនខឹងឃាត់ ហើយធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៅវិញ។
ជំនួសឲ្យការស្ដីបន្ទោសកូនស្រី លោក Yang បែរជាអនុញ្ញាតឲ្យនាង ប្រើប្រាស់ឡានរបស់ខ្លួន ធ្វើជាផ្ទាំងសសម្រាប់បញ្ចេញស្នាដៃគំនូររបស់នាងទៀតផង ដែលនេះពិតជាទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន។
បើយោងតាមលោក Yang បានឱ្យដឹងថា គំនូររបស់កូនស្រីលោក គឺជាអនុស្សាវរីយ៍ដែលត្រូវបានចងក្រងជារៀងរហូត នៅលើឡានរបស់លោក។
យ៉ាងណាមិញ ពេលវេលាចេះតែដើរទៅមុខ ខណៈថ្វីដៃគូរគំនូររបស់នាងក៏កាន់តែប្រសើរ ដោយនាងអាចគូររូបបានកាន់តែស្អាត។ ស្របពេលដែលមនុស្សជាច្រើន នឹងខឹងសម្បារនៅពេលកូនរបស់ពួកគេធ្វើបែបនេះ លោក Yang បែរនិយាយថា ឡានរបស់លោកនឹងមិនពេញលក្ខណៈឡើយ បើគ្មានគំនូររបស់កូនស្រី៕
ចុចអាន៖