ញាក់សាច់! សាកកម្លាំង កាច់ដៃគ្នាលេង ស្រាប់តែបាក់យ៉ាងស្តែង (វីដេអូ)

  • 2017-11-23 02:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ នៅ​ពេល​ដែល​យុវជន​វ័យ​ក្មេង​ម្នាក់ នៅ​ក្នុង​ប្រទេស​វៀតណាម បាន​បាក់​ដៃ​យ៉ាង​ស្ដែង​បំផុត បន្ទាប់​ពី​សាក​កម្លាំង​កាច់​ដៃ​គ្នា​លេង។

យុវជន​រងគ្រោះ​ខាង​លើ បាន​សាកល្បង​កាច់​ដៃ​គ្នា​លេង ជា​លក្ខណៈ​មិត្តភាព នៅ​ឯ​កន្លែង​ហាត់ប្រាណ​ក្នុង​តំបន់​មួយ នៅ​ទីក្រុង Haiphong។

បើ​តាម​ខ្សែ​វីដេអូ ដែល​ថត​នៅ​ពេល​កើតហេតុ បាន​បង្ហាញ​ឲ្យ​ឃើញ យុវជន​រូប​នោះ និង​គូ​ប្រកួត សាកល្បង​កាច់​ដៃ​គ្នា ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ឮ​សំឡេង​បាក់​ដៃ​យ៉ាង​លាន់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ យ៉ាងណាមិញ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ ក្រោយ​ពេល​កើតហេតុ​ដ៏​រន្ធត់​នោះ៕

សូម​ទស្សនា​វីដេអូ​នៅ​ពេល​កើតហេតុ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង