សិស្សស្រីវៀតណាម ដេកកិនលើខ្សែសាកថ្មទូរសព្ទ ឆក់ស្លាប់ទាំងមិនដឹងខ្លួន
- 2017-11-17 07:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សស្រីវៀតណាម ដេកកិនលើខ្សែសាកថ្មទូរសព្ទ ឆក់ស្លាប់ទាំងមិនដឹងខ្លួន
ចន្លោះមិនឃើញ
សិស្សស្រីអាយុ ១៤ឆ្នាំម្នាក់ មានឈ្មោះថា Le Thi Xoan បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាងបានដេកកិនលើខ្សែសាកថ្មទូរសព្ទ iPhone ដែលដាច់រហែក ខណៈពេលនាងកំពុងដេកលង់លក់។
Le ត្រូវក្រុមគ្រួសារប្រទះឃើញ ហើយប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែវាបានយឺតពេលទៅហើយ។ នាងតែងតែសាកថ្មទូរសព្ទម៉ាក iPhone 6 របស់ខ្លួន នៅក្បែរគ្រែដេកជានិច្ច ខណៈប៉ូលិសទីក្រុងហាណូយ ក៏បានរកឃើញខ្សែសាកថ្មទូរសព្ទ ពណ៌សដែលឆេះខ្លោច នៅលើគ្រែរបស់នាងផងដែរ។
ក្រុមមន្ត្រីជឿជាក់ថា ការដាច់រហែកនៃខ្សែសាកថ្មនោះ បណ្ដាលឲ្យខ្សែភ្លើងនៅខាងក្នុង ឆក់ជនរងគ្រោះស្លាប់ ស្របពេលដែលក្រុមគ្រូពេទ្យ បានអះអាងថា ការឆក់ខ្សែភ្លើងជាមូលហេតុនៃការស្លាប់របស់នាង។
បើយោងតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានដោតសាកថ្មទូរសព្ទរបស់ខ្លួន និងទុកវាចោលនៅលើគ្រែ ដូចដែលនាងបានធ្វើរាល់យប់។ នៅក្នុងរូបភាព បានបង្ហាញឲ្យឃើញខ្សែសាកថ្មនោះ មានរុំស្កុតនៅត្រង់កន្លែងដាច់រហែក សបញ្ជាក់ឲ្យឃើញថា ជនរងគ្រោះប្រហែលជាបានដឹងអំពីគ្រោះថ្នាក់ដែរ ប៉ុន្តែនៅតែបន្តប្រើប្រាស់វា៕
ចុចអាន៖