ទិដ្ឋភាពខ្លោចចិត្ត ព្យុះដំរីវាយប្រហារភូមិ​អ្នកនេសាទ​វៀតណាម

  • 2017-11-08 03:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នេសាទ​ក្នុង​ខេត្ត Khanh Hoa ​ភាគ​ខាង​ត្បូង​វៀតណាម​បាន​សល់​​តែ​ដៃទទេ បន្ទាប់​ពី​ព្យុះ​ទីហ្វុង​ដំរី​ដ៏​ខ្លាំងក្លា​បាន​បោក​បក់​កាត់​តំបន់​ពួក​គេ​រស់​នៅ។

ព្យុះ​ដំរី​​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ និង​បាក់​ដី​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ជាមួយ​ល្បឿន​ខ្យល់ ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ត្រូវ​​គេ​ចាត់​ទុក​ជា​ព្យុះ​ខ្លាំង​​បំផុត​ប្រចាំ​តំបន់​​ក្នុង​​រយៈ​ពេល ២​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

គិត​នៅ​ត្រឹម​ថ្ងៃ​អង្គារ​ទី ៧ វិច្ឆិកា ម្សិលមិញ ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ៦៩​នាក់​ក្នុង​នោះ​មាន ២៧​នាក់​រស់​នៅ​ខេត្ត Khanh Hoa។ ​ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់​ដ៏​ច្រើន​ខាង​លើ នៅ​មាន​មនុស្ស​ជាង​ ៣០​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​ផ្ទះ ១ ៤៨៤​ខ្នង​ខ្ទេច​រាប ជិត ១២​ម៉ឺន​ខ្នង​បាន​ខូច​ខាត​មាន​​តិច​​ មាន​ច្រើន និង​លិច​លង់​។

ភូមិ​អ្នក​នេសាទ​ជាច្រើន​ក្នុង​ស្រុក​ Van Ninh បាន​ទទួល​រង​ការ​ខូច​ខាត​អស់​ជា​ច្រើន​តាំង​ពី​ផ្ទះ​សម្បែង រហូត​ដល់​ទូក និង​កប៉ាល់​នេសាទ។ យោង​ទៅ​តាម​អាជ្ញាធរ​អះអាង​ថា ​មាន​កប៉ាល់ ៨៥% ​បាន​រង​ការ​បំផ្លាញ ​ក្នុង​នោះ​មាន​កប៉ាល់​ ៥០% ​ត្រូវ​បំផ្លាញ​ខ្ទេច​​ ដំណើរ​ការ​លែង​បាន។

​ចំណែក​ក្នុង​ឃុំ Van Phuoc ក្នុង​ស្រុក​ខាង​លើ កប៉ាល់​ជាង ១០០​គ្រឿង​ចត​ចោល​តាម​ឆ្នេរ​ត្រូវ​បាន​ព្យុះ​បំផ្លាញ​គ្មាន​សល់ ​ហើយ ៨​គ្រឿង​បាន​លិច​ក្នុង​សមុទ្រ​៕ ទស្សនា​ទិដ្ឋភាព​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី