ទឹកជំនន់​លិចកសិដ្ឋានចិញ្ចឹមជ្រូក​នៅវៀតណាម ឃើញ​ហើយ​ខ្លោច​ចិត្ត

  • 2017-10-13 04:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៤០​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ ២២​នាក់​បាត់​ខ្លួន និង​២១​នាក់​ បាន​រង​របួស បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ​ចំនួន ២​ថ្ងៃ បង្ក​ឲ្យ​កើត​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ភាគ​កណ្ដាល​​ផ្នែក​ខាង​ជើង និង​​ភាគ​​ខាង​ជើង​ប្រទេស​វៀតណាម​។

​ក្នុង​ចំណោម​អ្នក​ស្លាប់​​ទាំង​អស់​ មាន​ ១៥​នាក់ រស់​នៅ​ខេត្ត​ហ៊ោប៊ិញ (Hoa Binh), ៥​នាក់​ខេត្ត​ស៊ុនឡា (Son La), ៤នាក់​​ខេត្ត​យេនបាយ (Yen Bai), ៨នាក់​​ខេត្ត​ថាញ់ហោ (Thanh Hoa) និង ៨​នាក់​រស់​នៅ​ខេត្ត​ញ៉េអាន់ (Nghe An)។

ផ្ទះ​ប្រជាជន​ចំនួន ២១៧​ខ្នង​ ត្រូវ​​បាន​ទឹក​កួច​យក​ទៅ និង ១ ០៥៩​ខ្នង​ ត្រូវ​បាន​កម្លាំង​ខ្យល់ និង​ទឹក​វាយ​បក់​​បោក​ខូច​ខាត​យ៉ាង​ដំណំ។ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​សាកសព​ចំនួន ៦ ត្រូវ​គេ​រក​ឃើញ​ពី​ការ​បាក់​ដី​សង្កត់​​​នៅ​ភូមិ Khanh ដែល​កើត​ឡើង​នៅ​​ម៉ោង ១​រំលង​អាធ្រាត្រ​។

គួរ​បញ្ជាក់​ថា ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១០​ ដល់​ថ្ងៃ​ទី ១១​​ថ្ងៃ​ពុធ​តុលា។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​​​កាន់​តែ​រន្ធត់​ចិត្ត គឺ​​នៅ​ពេល​ឃើញ​​​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​​មួយ​កន្លែង​​ក្នុង​ស្រុក Yên Định ខេត្ត Thanh Hoa បានលិច​លង់​ ប្រល័យ​ជីវិត​កូន​ជ្រូក​ជាង ៤ ០០០​ក្បាល៕

ចុចអាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ ឡេង ភារុណ