ចាប់​ខ្លួន​ម្ចាស់​ហាង​ទុរេន​ម្នាក់ បន្ទាប់​ពី​រក​ឃើញ​​ទុរេនជ្រលក់​ថ្នាំ​គីមី​រាប់​សិប​តោន​

  • 2017-09-12 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ខេត្ត​ Kon Tum ម្ចាស់​ហាង​លក់​ដុំ​ ផ្លែ​ធូរេន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ប៉ូលិស​រក​ឃើញ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដើម្បី​ធ្វើ​ឲ្យ​ធូរេន​ឆាប់​ទុំ។

បើ​តាម​សំដី​ប៉ូលិស ហាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ​តែ​ម្ដង ដោយ​មាន​ម្ចាស់​ជា​ស្ត្រី​ឈ្មោះ Tran Thi Tuyet។ បើ​តាម​ប្រភព​ដដែល ប៉ូលិស​ប្រទះ​ឃើញ​ជាក់​ស្ដែង អ្នក​ធ្វើ​ការ​ក្នុង​ហាង​លក់​ធូរេន​មួយ​នេះ កំពុង​ជ្រលក់​ធូរេន ជាមួយ​សារធាតុ​គីមី​ពណ៌​លឿន និង​មាន​ក្លិន​ស្អុយ។

ស្ត្រី​ម្ចាស់​ហាង​នេះ បាន​សារភាព​ប្រាប់​​ប៉ូលិស​ថា សារធាតុ​គីមី​នេះ​ជា​សារធាតុ​ម្យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ធូរេន​ឆាប់​ទុំ។ ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា ពេល​ដែល​ជ្រលក់​ធូរេន​ជាមួយ​នឹង​ថ្នាំ​គីមី​ហ្នឹង​ទៅ ធូរេន​នឹង​ទុំ​ក្នុង​រយៈ​ពេល ២​ថ្ងៃ ចំណេញ​ពេល និង​លុយ ហើយ​ធ្វើ​ឲ្យ​ធូរេន​ទាំង​នេះ​ឡើង​ថ្លៃ​ទៀត​ផង។ បើ​តាម​ម្ចាស់​ហាង​ដ​ដែល​នេះ ធូរេន​ជ្រលក់​ថ្នាំ​ទាំង​នេះ ​មាន​ទម្ងន់​សរុប​ជាង ២តោន ហើយ​គ្រោង​នឹង​ចែក​ចាយ​ទៅ​កន្លែង​លក់​តូច​ៗ​ផ្សេងៗ​ក្នុង​ ខេត្ត Kon Tum និង​រដ្ឋ​ធានី​របស់​វៀតណាម ទីក្រុង Hanoi។

ប៉ូលិស​បាន​ដក​ហូត​ធូរេន​ទាំង​អស់​ក្នុង​ហាង​នេះ ដើម្បី​យក​ទៅ​កម្ទេច​ចោល។ លោក Bui Thi Hoa អនុ​ប្រធាន​អង្គភាព​បង្ការ​បទ​ល្មើស​បរិស្ថាន បាន​ថ្លែង​ក្នុង​ន័យ​​ថា វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​អ្នក​លក់​ដុំ​ផ្លែ​ឈើ​ប្រើ​ប្រាស់​សារធាតុ​គីមី​ប្រភេទ​នេះ បើ​ទោះ​ជា​គេ​ដឹង​ថា​ហើយ​ថា​វា​ប៉ះ​ពាល់​ដល់​សុខភាព។

លោក Hoa បាន​បន្ត​ទៀត​ថា៖ "ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​ចាប់​បាន​ពេល​កំពុង​ជ្រលក់​ថ្នាំ​គីមី​អ៊ីចឹង វា​ជា​រឿង​ធំ"៕

ចុច​អាន​បន្ត​៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម