គូស្នេហ៍វៀតណាម រហស្សនាម «Beauty and the Beast» កំពុងធ្វើឲ្យគេច្រណែនខ្លាំង

  • 2017-10-17 06:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម អាច​ជា​កន្លែង​ដែល​ពិសពុល​ខ្លាំង​សម្រាប់​គូ​ស្នេហ៍​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា មិន​សាក​សម​នឹង​គ្នា។ ជាក់ស្ដែង ដូច​ជា​ករណី​គូ​ស្នេហ៍​ជនជាតិ​វៀតណាម​មួយ​គូ មាន​ឈ្មោះ​ថា Linh Nguyen និង Hai Nguyen អីចឹង ដោយ​ពួកគេ​តែង​ទទួល​បាន​ការ​រិះគន់​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​តែ​រូបរាង ក៏​ដូច​ជា​សម្រស់​របស់​ពួក​គេ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ និង​ដី។

រៀង​រាល់​ពេល​ដែល នាង Linh បង្ហោះ​រូបថត​ជាមួយ​មិត្ត​ប្រុស​របស់​នាង អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន តែង​ចូល​មក​បញ្ចេញ​មតិ​បែប​រិះគន់ ដោយ​សារ​តែ លោក Hai មាន​រូបរាង​ធាត់​ខ្លាំង​ពេក។

នាង Linh ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ហើយ​មាន​អ្នក Follow ដល់​ទៅ ៣៩ ០០០នាក់​នៅ​លើ​បណ្ដាញ​សង្គម តែង​ទទួល​បាន​មតិ​រិះគន់​ជាន់​ពន្លិច​ជាច្រើន ដូចជា «អ្នក​ស្អាត​ណាស់ ប៉ុន្តែ​មិត្ត​ប្រុស​របស់​អ្នក​ធាត់​ខ្លាំង» និង «អ្នក​មិន​សម​គ្នា​ជាមួយ​មិត្ត​ប្រុស​កន្ធាត់ និង​អាក្រក់​បែប​នេះ​ឡើយ» ជាដើម។

មិនតែប៉ុណ្ណោះ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​បាន​ដាក់​រហស្សនាម​ឲ្យ​គូស្នេហ៍​ខាង​លើ​ថា «Beauty and the Beast» និង​ចោទ​សួរ​អំពី​ទំនាក់ទំនង​របស់​ពួក​គេ ថា​ពិត​ជា​សង្សារ​នឹង​គ្នា ឬ​យ៉ាង​ណា ថែម​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង