ស្ត្រី​ម្នាក់​រៀបការ​ម្នាក់ឯង​ព្រោះ​រក​បុរស​ស័ក្តិសម​មិនបាន​

  • 2017-09-30 06:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូបង្ហាត់​កីឡា​ជនជាតិ​អ៊ីតាលី ម្នាក់​ដែល​ធុញទ្រាន់​នឹង​តាម​ស្វែងរក​បុរស​ដែល​ស័ក្តិសម​អស់​រយៈពេល ២០ ឆ្នាំ​ទីបំផុត​បានសម្រេច​ចិត្ត​រៀបការ​ម្នាក់ឯង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ស្ត្រី​ដែលមាន​ឈ្មោះថា ឡូ​រ៉ា ម៉េ​ស៊ី (Laura Mesi) វ័យ ៤០ ឆ្នាំ​ខាងលើនេះ​បាន​អញ្ជើញ​ភ្ញៀវ ដែល​ជិតស្និទ្ធ បំផុត​ចំនួន ៧០ នាក់​ឱ្យ​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់គាត់​នៅ​លី​សូ​ណេ (Lissone) សង្កា​ត់ឡុំ​បា​ឌី (Lombardy) ប្រទេស​អ៊ីតាលី​។

​ពិធីមង្គលការ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​អ្នក​កំដរ និង​ពិធី​ពាក់ចិញ្ចៀន​អាពាហ៍ពិពាហ៍​ដាំ​ពេជ្រ​ត្រឹមត្រូវ ពោលគឺ​គ្រាន់តែ​គ្មាន​កូនកំលោះ​ប៉ុណ្ណោះ​។ គាត់​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ ១២.០០០ ដុល្លារ​អាមេរិក សម្រាប់​ពិធីមង្គលការ​នេះ​។​

​អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល ក្រោយ​ពិធីមង្គលការ​ដែល​ច្បាប់​មិន​ទទួលស្គាល់​នេះ គាត់​ថែមទាំង​បានធ្វើ​ដំណើរ កម្សាន្ត​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​ក្រេប​ទឹកឃ្មុំ​ទៀតផង​៕

ប្រភព ៖ rasmeinews